ខេត្តកំពត៖ ប្រជាពលរដ្ឋមកពីខេត្តជិតឆ្ងាយ និងក្នុងខេត្តកំពតចំនួន ប្រមាណ២៦នាក់ដែលបានជឿតាម ការឃោសនារបស់មេខ្យល់ និងជនខិលខូចមួយចំនួន តូចថារាជរដ្ឋាភិបាល បានផ្តល់ដីឲ្យបងប្អូនជាង៣ពាន់ហិកតានៅតំបន់ឃុំតេជោអភិវឌ្ឍន៍ ត្រង់ចំណុចអូដា ស្ថិតក្នុងភូមិ អន្លង់ក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ត្រូវបានកម្លាំងក្រុមការងារចម្រុះខេត្ត ដឹកនាំដោយលោក នៃ គង់ អភិបាលរងនៃគណអភិបាលខេត្ត បានចុះទៅបង្រ្កាបពេញមួយថ្ងៃ៥ខែឧសភា ឆ្នាំ២០១៧ បន្ទាប់ពីប្រជាលរដ្ឋទាំងនោះទៅកាប់ទន្រ្ទានដីតំបន់ឧទ្យានជាតិព្រះមុនីវង្សស្ថិតនៅ ចំណុចអូរាន ក្នុងភូមិអន្លុងក្មេងលេង ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។
ជនទាំង២៦គ្រួសារ ដែលកំពុងចូលមកកាប់ទន្រ្ទានដីតំបន់ឧទ្យានជាតិព្រះមុនីវង្សបូកគោ ដែលការពារដោយព្រះរាជក្រិត្យនេះ ត្រូវបានកំលាំងចម្រុះរបស់គណបញ្ជាការឯកភាពខេត្តធ្វើការឃាត់និងទប់ស្កាត់ ជាក់ស្តែងនៅទីនោះ ឲ្យបញ្ឈប់ជាបន្ទាន់ ហើយឲ្យប្រមូលសម្ភារៈដែលយកមកសម្រាប់ធ្វើសកម្មភាពនិងស្នាក់នៅ ចុះមកក្រោមវិញទាំងអស់។
ជាមួយនិងការបញ្ឈប់ការធ្វើសកម្មភាពរបស់ពលរដ្ឋមួយចំនួនដែលចាញ់បោកមេខ្យល់ ឲ្យធ្វើសកម្មភាពបង្កភាពចលាចល ក្នុងមូលដ្ឋានខាងលើ ត្រូវបានលោក នៃ គង់ អភិបាលរងនៃគណអភិបាលខេត្ត បានមានប្រសាសន៍ ពន្យល់បងប្អូនថា រាល់ទង្វើឃោសនារបស់ជនខិលខូចមួយក្តាប់តូច បោកបញ្ឆោតថា រដ្ឋាភិបាលចែកដីនៅតំបន់នេះ ចំនួន៣ពាន់ហិកតាឲ្យបងប្អូននោះ គឺជាការបោកប្រាស់យ៉ាងពិតប្រាកដ ពីព្រោះបងប្អូនពិនិត្យមើល អ្នកដែលមកចូលរួមពេលនេះ សុទ្ឋតែជាអាជ្ញាធរដែលគ្រប់គ្រង់ នៅក្នុងមូលដ្ឋាននេះ បើរាជរដ្ឋាភិបាលផ្តល់ដី ខាងលើជូនបងប្អូន ទោះជាយ៉ាងណា ក៍តំណាងអាជ្ញាធរគ្រប់ថ្នាក់នៅទីនេះ ក៏លោកបានដឹងដែររដ្ឋាភិបាល មិនរំលងអាជ្ញាធរថ្នាក់ក្រោមទេ ដូច្នេះបងប្អូនត្រូវតែពិចារណាសិនរបស់ជនខិលខូចឲ្យមកប្រព្រឹត្តខុសច្បាប់ដូចពេលនេះតទៅទៀត បើមានលើកក្រោយគឺអាជ្ញាធរ លែងយោគយល់ គឺអនុវត្តតាមវិធានការច្បាប់ហើយ៕ សហការី