ព័ត៌មានទាន់ហេតុការណ៍៖

ទាញកាំភ្លើងកែច្នៃបាញ់មាន់ធ្វើម្ហូបរាលកៃត្រូវប្រពន្ធរបួសធ្ងន់

ចែករំលែក៖

ខេត្តព្រះវិហារ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ ដោយសារតែគ្រាប់កាំភ្លើងរបស់ប្តី ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤០នាទីព្រឹក ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យ ដឹងថា មុនពេលកើតហេតុបុរសជាប្ដីបានប្រើកាំភ្លើងកែច្នៃបម្រុងបាញ់សត្វមាន់យកមកធ្វើម្ហូបតែបាញ់មិនត្រូវមាន់ក៏យកកាំភ្លើង កែច្នៃនោះទៅផ្អែកនឹងជញ្ជាំងផ្ទះតែត្រូវ កាំភ្លើងរលំក៏រៀលកៃផ្ទុះត្រូវប្រពន្ធបណ្តាលឲ្យរងរបួសធ្ងន់មិនសង្ឃឹមថារស់ផងទេ ព្រោះគ្រាប់កាំភ្លើងនោះអាចមានពិសផង។

សមត្ថកិច្ចនគរបាលបានបន្តថា ស្រ្តីរង គ្រោះឈ្មោះ ហាត់ រ៉យ អាយុ៣៣ឆ្នាំ រីឯ បុរសជាប្ដីឈ្មោះ ធឹម ថុល អាយុ២៨ឆ្នាំ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។

ក្រោយកើតហេតុស្រ្តីរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ។ ស្ត្រីរង គ្រោះបានរងរបួសដោយគ្រាប់កាំភ្លើងធ្លាយ ពីក្រោមគល់ដោះមកកណ្តៀតក្អម។

ទាក់ទិននឹងករណីដួលកំាភ្លើងកែច្នៃ រៀលកៃត្រូវប្រពន្ធរបួសធ្ងន់ដោយសង្ឃឹម រស់តិចតួចនេះ គេនៅពុំទាន់ដឹងថា តើ សមត្ថកិច្ចចាត់ការយ៉ាងណាទៅលើបុរសជាប្តីរបស់ស្ត្រីរងគ្រោះនេះទេ។

យ៉ាងណាក៏ដោយយោងតាមច្បាប់គ្រប់គ្រងអាវុធជាតិផ្ទុះបុរសជាប្តីនេះត្រូវតែមាន ទោស នេះមិនទាន់គិតពីការកែច្នៃអាវុធ ខុសច្បាប់ និងក្នុងឋានៈខ្លួនមិនមានតួនាទី ប្រើប្រាស់អាវុធនោះផង ៕ សហការី


ចែករំលែក៖