កីឡាករ Hulk ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលត្រូវបានចោទប្រកាន់ថា បានដាល់ទៅលើគ្រូបង្វឹកក្លិបដែលជាគូរប្រកួតខ្លួនកាលពីថ្ងៃសប្តាហ៍មុនដោយសារតែគាត់ ស្អប់ជនជាតិចិន ប៉ុន្តែក្លិប Shanghai SIPG បានចេញមកបដិសេធការចោទប្រកាន់នេះ។
នៅក្នុងការប្រកួតនៃក្របខ័ណ្ឌចិន Super League កីឡាករ Hulk ត្រូវបានចោទប្រកាន់ថាបាដាល់លើជំនួយការគ្រូបង្វឹករបស់ក្លិប Guizhou Zhicheng ឈ្នោះ Yu Ming នៅក្នុងតង់ទីមួយ។
លោក Li Bingគ្រូបង្វឹកក្លិប Guizhou Zhichengបាននិយាយថា “មានការឈ្នោះប្រកែតគ្នានៅក្នុងតង់ទី១ហើយគ្រូបង្វឹករបស់ពួកគេបានផ្តើមជេរមកលើយើងមុនហេតុដូចនេះហើយទើបយើ ចាប់ផ្តើមឈ្លោះប្រកែកគ្នា។ យើងឈ្លោះប្រកែកជាមួយនឹងHulkហើយគាត់បានដាល់ជំនួយការគ្រូបង្វឹករបស់យើង Yu MingនិងYu fellឲ្យដួលទៅនឹងដី” ។
នៅពេលជាមួយគ្នានេះក្លិប Shanghai SIPGក៏បានចេញសេចក្តី ថ្លែងការណ៍មួយថា “រឿងដែលថាHulk បានដាល់ជំនួយការគ្រូបង្វឹកនោះមិនពិតនោះឡើយ។ ការអះអាងរបស់ពួកគេគឺជារឿងមិនសមរមហើយជាការបង្កឲ្យ មានជម្លោះរវាងកីឡាករបរទេសនិងជនជាតិចិន” ។
គួររំលឹកថា ខ្សែប្រយុទ្ធ Hulkបានផ្លាស់ចេញពីក្រុម Zenit St Petersburgរបស់ប្រទេសរុស្ស៊ីក្នុងតម្លៃឯកកម្មនៅអាស៊ី៤៦,៥៨លា ផោនកាលពីខែមិថុនាឆ្នាំមុន ៕ ដេវីត