ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៧ កម្លាំងជំនាញស្នងការនគរបាលខេត្តចុះការពារកោះរ៉ុងសន្លឹម បានសហការជាមួយកម្លាំងមូលដ្ឋាន ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដែលពាក់ព័ន្ធក្នុងករណីចោរកម្ម (លួចកុំព្យូទ័រលែបថប និងកាមរាថតរូបរបស់ជនបរទេស) កាលពីថ្ងៃទី២៥ និង២៦ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ស្ថិតនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យ២នាក់៖ ១.ឈ្មោះ ភិន ថូ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ ចុងភៅ ស្នាក់នៅនិងធ្វើការ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។ ២.ឈ្មោះ ផេង ស្រិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ ជំនួយការចុងភៅ ស្នាក់នៅនិងធ្វើការ ភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុង ក្រុង-ខេត្តព្រះសីហនុ ។
ជនរងគ្រោះមានគ្នា ២នាក់ ១.ឈ្មោះ CLANCY ROS BASIL អាយុ ៦៦ឆ្នាំ ជនជាតិអៀកឡង់ បានបាត់បង់ កាំមេរាថតរូប ម៉ាកស៊ូននី a5100 ពណ៌ខ្មៅ ០១គ្រឿង កាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៧ ។ ២.ឈ្មោះ SERGHINI AMMED អាយុ ៦៦ឆ្នាំ បានបាត់បង់ កុំព្យូទ័រលែតថប មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១៧ ។
វត្ថុតាងចាប់យកបានពីជនសង្ស័យ៖ កុំព្យូទ័រលែបថប មេកប៊ុកប្រូ ពណ៌ទឹកប្រាក់ ០១គ្រឿង (ផលចោរកម្ម), កាំមេរាថតរូប ម៉ាកស៊ូននី ពណ៌ខ្មៅ ០១គ្រឿង (ផលចោរកម្ម), ទូរស័ព្ទដៃ ម៉ាក ណូគា ០២គ្រឿង (១ពណ៌ស, ១ពណ៌ខ្មៅ)
ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕ ឆ្លាម សមុទ្រ