ព័ត៌មានទាន់ហេតុការណ៍៖

បង្ករបួសស្នាមដល់អ្នកដទៃគេចខ្លួនជាងកន្លះឆ្នាំនគរបាលចាប់ខ្លួនតាមដីកា

ចែករំលែក៖

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់ តាមដីកាបង្គាប់ របស់តុលាការ ពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារប្រព្រឹត្តិអំពើហិង្សា ប្រើដំបងឈើជ្រុង និងដុំថ្មវាយតប់ទៅលើជនរងគ្រោះហើយគេចខ្លួនជាងកន្លះឆ្នាំ ។

ការឃាត់ខ្លួនជនសង្ស័ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ២រសៀល ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅ ចំណុចភូមិសំរោង សង្កាត់សំរងងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ពយ ពិសី អាយុ១៨ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅចំណុចឃាត់ខ្លួនខាងលើ ហើយត្រូវបានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់ខ្លួន តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៦១៨ ជ.ដ.ច.ន ចុះថ្ងៃទី ១២ កញ្ញា ២០១៦ ចេញដោយលោក ម៉ុង មុនីសោភា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទលួចមានស្ថានទម្ងន់ទោស ដោយសារ ប្រព្រឹត្តិអំពើហិង្សា ប្រើដំបងឈើជ្រុង និងដុំថ្មវាយតប់ទៅលើជនរងគ្រោះ នៅចំណុចផ្លូវលំ ភូមិព្នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ កក្កដា ២០១៦កន្លងទៅ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់ សាលាដំបូងរាជធានីចាត់ការបន្តតាមនីតិវិធី ៕ ប្រថ្នា


ចែករំលែក៖