ព័ត៌មានទាន់ហេតុការណ៍៖

ថៃ​បញ្ជូន​អ្នកទោស​ខ្មែរ​​២​នាក់ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លួច​ឆ្លងដែន​កាប់​ឈើ​គ្រញូង

ចែករំលែក៖

ខេត្ត​​ឧ​ត្ត​រ​មានជ័យ​៖ ក្រុម​អាជ្ញាធរ​ថៃ បាន​បញ្ជូន​អ្នកទោស​ខ្មែរ​ចំនួន​២​នាក់ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​លួច​ឆ្លងដែន​កាប់​ឈើ​គ្រញូង មក​កម្ពុជា​វិញ កាលពី​វេលា​រសៀល ថ្ងៃទី​៤ ខែ​ឧស​​ភា ឆ្នាំ​២០១៧ តាម​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រ​ង៉ាំ ស្ថិតក្នុង​ភូមិ​ជាំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​អ្នកទោស​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ដោះ​លេង​ឲ្យ​មាន​សិទ្ធិ​សេរីភាព​វិញ​នោះ ឈ្មោះ ផល ភ័​ណ្ឌ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួនបាន កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៧​។​

​បើតាម​សម្តី​អ្នកទោស​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ​ដោះ​លេង​នោះ បាន​រៀបរាប់ថា​ ​ថៅកែ​ឈើ​គ្រញូង ដែល​នៅក្នុង​តំបន់​ស្រុក​អន្លង់វែង នឹង​ស្រុក​ត្រពាំង​ប្រាសាទ តែងតែ​ប្រមូល​កម្លាំង​នៅក្នុង​ស្រុក ហើយ​បាន​បង្កើតជា​ក្រុម​ឲ្យ​ឡើង​ភ្នំ​ដងរ៉ែក ឆ្លងដែន​ចូលទៅក្នុង​ប្រទេស​ថៃរ​កកាប់​ឈើ​គ្រញូង​បាន យកទៅលក់​ឲ្យ​ពួកគេ ក្នុង​តម្លៃថោក​បំផុត​គឺ​មួយ​គីឡូក្រាម ​៣ ទៅ​៥​ដុល្លារ ទៅតាម​ប្រភេទ​ឈើ​ល្អ ឬ​អាក្រក់​ ហើយ​ថៅកែ​ទាំងនោះ ក៏បាន​ជួយ​ឧ​ប​ត្ត​ម្ភ​ដូចជា​ស្បៀងអាហារ និង​លុយកាក់​បន្តិច​ប​ន្ទួ​ច ដើម្បី​យកទៅ​បង់​ឲ្យ​សម​ត្ត​កិច្ច ដែល​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន ទើប​អាច​ឆ្លងដែន​បាន​។​

​មន្ត្រី​ដែល​បម្រើ​ការងារ​ក្នុងស្រុក​អន្លង់វែង​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ឲ្យ​ដឹងថា ទាក់ទិន​នឹង​ក្រុម​អាជ្ញាធរ​ថៃ ដែល​បញ្ជូន​អ្នកទោស​ខ្មែរ​ប្រគល់​ឲ្យ​ក្រុម​អាជ្ញាធរ​កម្ពុជា​វិញ តាម​មាត់​ច្រកទ្វារ​អន្តរជាតិ​ជាំ ដោយ​ភាគច្រើន​ជាប់ទោស​ពីបទ​ឆ្លងដែន​កាប់​ឈើ​គ្រញូង ដែល​នេះ​ជា​ទង្វើ​មួយ​ដែល​បង្ក​ឲ្យ​មានការ​ប៉ះពាល់​មុខមាត់​ប្រ​​ទេស និង​សង្គមជាតិ នេះ​បើ​សង្កេត​អ្នក​ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ទទួលរង​ការ​អាម៉ាស់​បែបនេះ មានតែ​មនុស្ស​២​ទៅ​៣​នាក់​ប៉ុណ្ណោះ នៅក្នុង​ស្រុក​ទាំង​២​ខាងលើ​៕ ប៉ែន នួន


ចែករំលែក៖