ភ្នំពេញ៖ គូសង្សារមួយគូបានឈ្លោះប្រកែកគ្នាផ្អើលពេញផ្លូវ ដោយសារខាងស្រីប្រចណ្ឌខាងប្រុសដោយមិនដឹងមូលហេតុ ។ ហេតុការណ៍កើតឡើងវេលាម៉ោង០២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងែទី៨ ខែឧសភា ឆ្នាំ២០១៧ ក្បែរនៅសាលាជាស៊ីម សាមគ្គី តាមបណ្ដោយផ្លូវលេខ២៧១ ស្ថិតក្នងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បុរសដែលអះអាងថាជាគូដណ្តឹងរបស់នារីខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេទាំង២នាក់ បានទៅចូលរួមកម្មពិធីជាមួយមិត្តភក្តិ ហើយបានផឹកស្រារហូតដល់នារីគូដណ្តឹងរបស់ខ្លួនស្រវឹង ហើយបានប្រចណ្ឌ ដោយមិនដឹងមូលហេតុ ទើបរូបគេបានជិះម៉ូតូ ហុងដា zoomer X ឌុបនាងត្រឡប់ទៅផ្ទះវិញ តែមិនទាន់ដល់ផ្ទះផង ខណៈមកដល់ចំណុចកើតហេតុ គូដណឹងរបស់ខ្លួនបានលោតពីលើម៉ូតូ រត់ទៅកណ្ដាលថ្នល់ឈរឲ្យឡានបុក និងបោកខ្លួនប្រាណផងដែរ ។
ក្រោយកើតហេតុ ក៏ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងអ្នកសារព័ត៌មានមកដល់កន្លែងកើតហេតុ ដើម្បីជួយសម្រួលផងដែរ មួយសន្ទុះក្រោយមក ភាគីទាំង២ត្រូវបានមិត្តភក្តិមកជួយយក ហើយដឹកតាមម៉ូតូចេញទៅបាត់ ៕ ស រស្មី