ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៤និង៤៥នាទីរសៀល ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ មានករណីរន្ទះបាញ់មួយកើតឡើងនៅចំណុច វាលស្រែ ភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុម្ដាយ និងកូននាំគ្នាទៅ ព្រោះស្រូវនៅឯស្រែ ក្រោយមក ក៏មានខ្យល់ភ្លៀងលាយ និងរន្ទះបានបាញ់ត្រូវកូនរបស់គាត់ ឈ្មោះសុទ្ធ រីន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរជាងជួសជុលម៉ូតូបណ្ដាលឲ្យស្លាប់ ឯម្ដាយឈ្មោះ សួន រឿន ភេទស្រី អាយុ៥៥ឆ្នាំ រងរបួសធ្ងន់ មុខរបរធ្វើស្រែរស់នៅក្នុងភូមិឃុំខាងលើ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូនម្ដាយរបួសទៅព្យាបាលនៅមន្ទីរពេទ្យខេត្ត ។ ចំណែកសាកសពត្រូវបានដឹកមកផ្ទះ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី