ព័ត៌មានទាន់ហេតុការណ៍៖

Qualcomm សាកល្បងជាមួយនឹងយន្តហោះ drone ភ្ជាប់អុិនធឺណេត LTE

ចែករំលែក៖

យន្តហោះ drone ភ្ជាប់អុិនធឺណេតនឹងចាំមានភាពបាច់ ប្រសិនបើអ្នកកំពុងឃើញឧបករណ៍ហោះហើរដែលអាចទាក់ទងនៅពេលដែលពួកគេកំពុងផ្សាយវីដេអូបន្តផ្ទាល់ ឬ ទំនាក់ទំនងសម្របសម្រួលជាមួយពិភពខាងក្រៅ។ វាពិបាកត្រង់ថា តើអ្នកអាចគ្រប់គ្រងឧបករណ៍ហោះហើរតភ្ជាប់បណ្តាញ LTE ទាំងនោះបានយ៉ាងដូចម្ដេច នៅពេលដែលវាកំពុងឡើងខ្ពស់រាប់រយម៉ែតពីដី? ជារឿងងាយណាស់ ប្រសិនបើអ្នកសួរទៅកាន់ក្រុមហ៊ុន Qualcomm ។ Chip maker នេះត្រូវបានប្រកាសលទ្ធផល ការសាកល្បងហោះហើរដោយប្រើយន្តហោះ drone ភ្ជាប់បណ្តាញ LTE ហើយជឿជាក់ថាពួកគេមានត្រៀមរួចរាល់សម្រាប់ពេលវេលាដ៏ល្អប្រពៃនេះ។

ការបង្រៀនសាកល្បង បានបង្ហាញថាបណ្តាញចល័តដែលមានស្រាប់កំពុងតែដំនើរការ។ យន្តហោះ Drone នឹងទទួលបានសេវា LTE ដែលខ្លាំងនៅរយៈកំពស់ដូចជា 400 ហ្វីត ។ Qualcomm ចង់ធ្វើឱ្យមានភាពប្រសើរឡើង ហើយបន្តិចទៀតនេះ យើងប្រហែលនឹងឃើញយន្តហោះ drone ផ្សាយបន្តផ្ទាល់ពីលើមេឃ ដែលយើងអាចមើលបានដោយគ្រាន់តែភ្ជាប់ជាមួយនឹង smart devices ៕ ហេង លក្ខិណា


ចែករំលែក៖