ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គត្រូវគេចែកចាយសារជាសំឡេងដែលទាក់ទងយកស្រីទៅរួមភេទក្នុងវត្ត

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ព្រះសង្ឃមួយអង្គបានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីគេចែកចាយតាមបណ្តាញសង្គមហ្វេសប៊ុកទាក់ទិននឹងរឿងផ្ញើសារ(ឆាត) ដោយមានភ្ជាប់សារជាសំឡេងទាក់ទងស្រីយកទៅរួមភេទក្នុងវត្តធ្វើឲ្យមានការភ្ញាក់ផ្អើលអស់រយៈពេល២ទៅ៣ថ្ងៃក្នុងបណ្តាញទំនាក់ ទំនងសង្គម។

ពាក់ព័ន្ធនឹងករណីនេះគួរតែព្រះចៅ អធិការវត្តកាសេមរតនារាមហៅវត្តធម្មយុត្តិ មានចំណាត់ការជាបន្ទាន់មិនត្រូវទុកឲ្យព្រះ សង្ឃខាងលើគង់នៅបន្តទៀតទេ ព្រោះ អាចធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿលើព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ។

សង្ឃអង្គនោះមានព្រះនាម អំ សៃ គង់ នៅក្នុងវត្តកាសេមរតនារាម ហៅវត្តធម្ម យុត្តិដែលមានទីតាំងស្ថិត ក្នុងភូមិធម្មយុត្តិ សង្កាត់ប្អេរ ក្រុង-ខេត្តកំពង់ឆ្នាំង ។

បើតាមការរៀបរាប់របស់ម្ចាស់គណនីហ្វេសប៊ុកដែលទំនងជាមានទំនាក់ទំនងជិត ស្និទ្ធជាមួយសង្ឃខាងលើបានសម្តែងការសោកស្តាយដែលបានបួសជាសង្ឃ ហើយមានចរិតថោកទាប ចិត្តគំនិតពាល និងពាក្យសម្តីអសុរោះដែលបានធ្វើឲ្យប៉ះពាល់ដល់ព្រះពុទ្ធសាសនាដែលជាសាសនា របស់រដ្ឋ ខណៈដែលប្រជាពលរដ្ឋគោរព បូជាបែរជាធ្លាក់ចុះអន់ថយដោយសារតែ សង្ឃមួយអង្គខាងលើនេះ ។

ប្រភពមួយបានបង្ហើបឲ្យដឹងថា សង្ឃដែលរងការរិះគន់ខាងលើនេះកាលពីប៉ុន្មានខែមុនធ្លាប់មានរឿងអាស្រូវនៅក្នុងវត្តនិង ត្រូវបានធម្មវិន័យសង្ឃបានអប់រំណែនាំ និងឲ្យធ្វើកិច្ចសន្យាម្តងមកហើយដោយឲ្យ បញ្ឈប់ការប្រើប្រាស់ពាក្យសម្តីលែបខាយអសុរោះជាមួយស្រីញីតាមបណ្តាញសង្គមហ្វេសប៊ុកហើយសង្ឃអង្គនេះក៏បានចាកចេញពីវត្តនេះទៅគង់នៅកុដិលេខ២០ក្នុងវត្តលង្កា រាជធានីភ្នំពេញ។ លុះក្រោយមក ត្រូវបានព្រះគ្រូចៅអធិការវត្តទីនោះបណ្តេញ ចេញដោយជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវ ក្នុងទីវត្តនោះទៀត ។

ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយមកបានត្រឡប់មកគង់នៅក្នុងវត្ត ធម្មយុត្តិវិញនិងបានលេចធ្លាយរឿងអាស្រូវ លើបណ្តាញទំនាក់ទំនងសង្គមពាក់ព័ន្ធ រឿងអាស្រូវផ្ញើសារ(ឆាត)ជាសំឡេង ណាត់ជួបស្រីមករួមភេទក្នុងវត្តធ្វើឲ្យកើត ជារឿងអាស្រូវត្រូវបានគេចែកចាយជាបន្តបន្ទាប់តាមបណ្តាញសង្គមចែកចាយផ្អើលពេញខេត្ត ។

ពាក់ព័ន្ធនឹងរឿងអាស្រូវរបស់ព្រះសង្ឃ ខាងលើនេះប្រធានមន្ទីរធម្មការនិងសាសនា ខេត្តកំពង់ឆ្នាំងលោក ស លៀង បានឲ្យដឹង ថា ចំពោះរឿងខាងលើនេះលោកទើបតែ បានដឹងតាមរយៈបណ្តាញសង្គម ហើយ លោកបានឲ្យព្រះគ្រូចៅអធិការ និងព្រះ វិន័យសង្ឃក្រុងកំពង់ឆ្នាំងដោះស្រាយមួយជំហានសិនយ៉ាងណាៗនោះនឹងមានវិធានការបន្តទៀត ។

ព្រះគ្រូចៅអធិការវត្តកាសេមរតនារាមហៅវត្តធម្មយុត្តិ និងជាព្រះធម្មវិន័យសង្ឃ ព្រះនាម ខុន ថុន មិនអាចទាក់ទងសុំការបំភ្លឺ បានទ េខណៈដែលទូរស័ព្ទចូលមិនមាន អ្នកទទួល ។

ដោយឡែកព្រះគ្រូចៅអធិការវត្តទេព ធីតារាម ហៅវត្តយាយទេពនិងព្រះគ្រូវិន័យ សង្ឃក្រុងកំពង់ឆ្នាំងព្រះនាម នរ សិទ្ធ បាន មានថេរដីកាថា មកដល់ពេលនេះមានកិច្ចប្រជុំរបស់មន្ត្រីសង្ឃពាក់ព័ន្ធនឹងរឿងព្រះសង្ឃខាងលើនោះត្រូវបានមន្ត្រីសង្ឃព្រះមេគណខេត្ត និងអនុគណក្រុងកំពង់ឆ្នាំងចេញលិខិតសម្រេចរួចរាល់ហើយកាលពីល្ងាចថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ សម្រេច ឲ្យសង្ឃខាងលើសឹកដោយរកឃើញខុសក្នុងវិន័យព្រះពុទ្ធសាសនា និងប្រគល់ឲ្យ ទៅព្រះចៅអធិការវត្តដែលព្រះសង្ឃខាងលើគង់នៅសម្រេចដេញចេញពីវត្តធម្ម យុតិ្ត ៕ ហេង នរិន្ទ្រ


ចែករំលែក៖