ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋស្រុកកំពង់ត្រាចចោទក្រុមហ៊ុនមេធាវី ប៊ីប៊ីស៊ី គំរាមយកដីហើយប្តឹងពលរដ្ឋថែមទៀត

ចែករំលែក៖

ខេត្តកំពត៖ ក្រុមប្រជាពលរដ្ឋជាង២០គ្រួសារអះអាងថា ក្រុមហ៊ុនមេធាវីប៊ីប៊ីស៊ីបានគំរាមយកដីរបស់ពួកគាត់ទំហំជាង១៥ហិកតានៅចំណុចភូមិអូរស្លែង ឃុំដំណាក់ កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត ហើយបានប្ដឹងពួកគាត់ទៅតុលាការទៀត។

ក្រុមអ្នកភូមិទាំងនោះបានលើកឡើង ថា ពួកគាត់បានមករស់នៅតំបន់ខាងលើ តាំងពីជាង២០ឆ្នាំមុនមកម្លេ៉ះ ពោលគឺតាំងពីតំបន់នោះមានសុទ្ធតែព្រៃ ហើយពួកគាត់ បានកាប់ឆ្ការដើម្បីដាំដំណាំ និងសង់លំនៅឋានរហូតទទួលបានសិទ្ធិកាន់កាប់ប្រើប្រាស់ ដីធ្លីពីសំណាក់អាជ្ញាធរមូលដ្ឋាន។ ប៉ុន្តែស្រាប់តែកាលពីពេលថ្មីៗនេះបែរជាក្រុមហ៊ុនមេធាវីប៊ីប៊ីស៊ីមកហាមឃាត់ទៅវិញរួមទាំងការដាក់ពាក្យប្ដឹងទៅកាន់តុលាការទៀតផង ។

លោក ជុំ ហ៊ួន មេឃុំដំណាក់កន្ទួតខាង ជើងបានឲ្យដឹងថា ផ្ទៃដីខាងលើពិតជារបស់ ប្រជាពលរដ្ឋទាំងជាង២០គ្រួសារនោះ មែនដែលប្រជាពលរដ្ឋទាំងនោះបានកាន់កាប់និងប្រើប្រាស់ដីធ្លីគ្រប់ៗគ្នា។ ចំពោះដី ដែលក្រុមមេធាវីក្រុមហ៊ុនប៊ីប៊ីស៊ីប្តឹងពល រដ្ឋទាំងនោះស្ថិតនៅភូមិអង្គ្រង ឃុំកំពង់ ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ឯណោះទេ មិនមែនស្ថិតនៅចំណុចខាង លើឡើយ។ លោកមេឃុំបានស្នើឲ្យក្រុម មេធាវីក្រុមហ៊ុនប៊ីប៊ីស៊ីពិនិត្យឡើងវិញដើម្បី កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋក្នុងមូល ដ្ឋាន ។

ក្រុមមេធាវីប៊ីប៊ីស៊ីមិនអាចស្វែងរកការ បំភ្លឺជុំវិញករណីនេះបានទេដោយទូរស័ព្ទជាប់រវល់ ។

គួរបញ្ជាក់ថា បច្ចុប្បន្នសាលាដំបូងខេត្ត កំពតបានកោះហៅប្រជាពលរដ្ឋខាងលើ ឲ្យចូលខ្លួនដើម្បីបំភ្លឺជុំវិញសំណុំរឿងនេះ៕ ហេង នរិន្ទ្រ


ចែករំលែក៖