ព័ត៌មានទាន់ហេតុការណ៍៖

ជំងឺប្រចាំកាយ ព្យាយាមចងកធ្វើអត្តឃាតរហូតបានសម្រេច

ចែករំលែក៖

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់មានជំងឺប្រចាំកាយបានព្យាយាមធ្វើអត្តឃាតដោយចងកសម្លាប់រហូតបានសម្រេចដូចបំណងដោយគ្មានស្តាយស្រណោះ ។

ករណីនេះបានភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅភូមិត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប៊ិន ញ៉ន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅត្រាំចាន ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។ មូលហេតុនៃការធ្វើអត្តឃាតនេះដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ ។

តាមការបំភ្លឺរបស់ឈ្មោះ អិន សុភី ភេទស្រី អាយុ២៩ឆ្នាំត្រូវជាកូនរបស់ជនរងគ្រោះបានឲ្យដឹងថា កាលពីអំឡុងខែមីនា ឆ្នាំ២០១៧ ឪពុករបស់ខ្លួន(ជនរងគ្រោះ)បានចងកម្ដងរួចមកហើយ តែត្រូវបានឈ្មោះ ថុន សុធា ភេទប្រុស អាយុ១០ឆ្នាំត្រូវជាចៅបង្កើតឃើញទាន់ស្រែកឆោឡោហៅគេជួយទាន់ពេល ។ ប៉ុន្តែលុះមកដល់ម្តងនេះ គ្មាននរណាឃើញ និងជួយទាន់នោះទេ ធ្វើឲ្យឪពុករបស់គាត់ព្យាយាមសម្លាប់ខ្លួនបានសម្រេចដូចបំណង ។

សមត្ថកិច្ចបញ្ជាក់ថា យោងតាមការពិនិត្យស្លាកស្នាម និងការបំភ្លឺរបស់សាក្សីជនរងគ្រោះពុំមានពាក់ពន្ធ័ក្នុងរឿងឃាតកម្មឡើយ ។

សពត្រូវប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖