ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ធ្លាក់ពីលើចុងត្នោតកម្ពស់ជាង៦ម៉ែត្រស្លាប់ភ្លាមនៅនឹងកន្លែង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ បុរសជាអ្នកឡើងត្នោតម្នាក់បានស្លាប់ភ្លាមៗនៅនឹងគល់ត្នោត បន្ទាប់ពីឡើងត្នោតដល់ កត្នោតទៅហើយ ត្រូវរបូតដៃធ្លាក់មកដី បណ្តាលឲ្យស្លាប់មួយរំពេច ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចដែលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លៀង សៅ ភេទប្រុសអាយុ៣៧ឆ្នាំ មានប្រពន្ធ ឈ្មោះនង លឿន អាយុ៤៨ឆ្នាំ មានកូន៤នាក់ រស់នៅក្នុងបន្ទុកគ្រួសារ មានមុខរបបរឡើងត្នោត រស់នៅក្នុងភូមិ ឃុំ ស្រុក កើតហេតុខាងលើ ។

នៅមុនពេលកើតហេតុ បុរសរងគ្រោះ រែកបំពង់ទឹកត្នោតសំដៅទៅឡើងត្នោតដូចរាល់ដង ពេលដែលបុរសរងគ្រោះទៅបាត់មួយសន្ទុះ ក៏ស្រាប់តែឮសម្លេងធ្លាក់យ៉ាងខ្លាំង ដល់ពេលទៅមើលក៏ឃើញបុរសរងគ្រោះធ្លាក់ពីលើដើមត្នោតសន្លប់ស្តូកស្តឹងនៅទីនោះ ហើយបានស្រែកហៅគ្នីគ្នាឲ្យមកជួយ ពេលនាំគ្នាមើលឃើញថា ជនរងគ្រោះ ដោយបានហៅក្រុមគ្រួសារជួយយកមកផ្ទះដើម្បីជួយសង្គ្រោះ តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិរៀបចំធ្វើបុណ្យតាមប្រពៃណី ។

ក្រោយពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីឲ្យដឹងឮផងដែរ ៕ ចន្ថា


ចែករំលែក៖