ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសម្នាក់សង្ស័យបែកថ្នាំទៅវ៉ៃ ទូ ATM របស់ធនាគារABA ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិបរទេសម្នាក់ ដែលសង្ស័យបែកថ្នាំ បានទៅដកលុយនៅទូ ATM របស់ធនាគារ ABA មិនចេញ មួម៉ៅក្ដៅក្រហាយបាន វ៉ៃបំបែកទូតែម្ដង។

ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ដែលស្ថិតនៅចំណុចមុខ ប្រៃសណីយ៍ ផ្លូវលេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ បុរសជនជាតិបរទេសម្នាក់ ដែលមានអាយុប្រហែលជាង៤០ឆ្នាំ បានដើរតាមផ្លូវខាងលើ ក៏ស្រាប់តែមកដក លុយនៅទូ ATM របស់ធនាគារ ABA មិនចេញមួម៉ៅក្ដៅក្រហាយបានវ៉ៃបំបែកទូតែម្ដង។

ភ្លាមៗនោះ ប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ទៅសមត្ថកិច្ចបានមកឃាត់ខ្លួនជនបរទេសខាងលើ ដើម្បីយកទៅសាកសួរនៅប៉ុសិ៍នគរបាលវត្តភ្នំ និងបញ្ជូនបន្តទៅអធិការនគរបាលខណ្ឌដូនពេញ ចាត់ការតាមនិតីវិធី ៕ ស ដារា


ចែករំលែក៖