ខេត្តកំពង់ធំ៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ មានករណីបន្លំបោកកើតឡើង នៅចំណុច ផ្សារកំពង់ថ្ម ភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ខេត្តកំពង់ធំ បង្កឡើងដោយជនមិនស្គាល់មុខមានគ្នា៣នាក់ ស្រី២នាក់ប្រុស ១នាក់ ម៉ូតូ១គ្រឿងបានចូលទៅក្នុងផ្សារកំពង់ថ្ម ហើយធ្វើជ្រុះកញ្ចប់មាស ហើយធ្វើជាដណ្ដើមគ្នាឲ្យក្មេងស្រីឃើញ ពេលឃើញក៏បបួលក្មេងស្រីនោះទៅចែកគ្នាកន្លែងស្ងាត់ ក៏ជិះម៉ូតូទៅទំនប់១មករា ភូមិតាភោគ ឃុំបល្ល័ង្ក ស្រុកបារាយណ៌ ។
ពេលទៅដល់ទំនប់១មករា ក្រុមជនសង្ស័យឲ្យក្មេងស្រីនោះយកមាសទៅដូរ ដើម្បីចែកគ្នា តែមុននឹងទៅ ខ្លាចក្មេងស្រីបោកឲ្យក្មេងស្រីនោះដោះកងដៃផ្លាទីន២២កង គិតជាប្រាក់ស្មើ២លានរៀល និងខ្សែកមាស១ខ្សែស្មើ៦ជី គិតជាប្រាក់៣លាន៦សែនរៀល និងទូរស័ព្ទ១គ្រឿង ម៉ាកអាយហ្វូនហ្វាយ និងលុយ៤០ម៉ឺនរៀល ។
ពេលដោះរួច ក៏ហៅម៉ូតូឌុបជិះទៅដូរនៅផ្សារកំពង់ថ្ម ពេលដល់ផ្សារយកកញ្ចប់នោះចេញមក លាមើលឃើញសុទ្ធតែគ្រាប់កង់ ៕ ប៊ុន រិទ្ធី