ព័ត៌មានទាន់ហេតុការណ៍៖

នាយ ហុងដា ស្នើឲ្យសមត្ថិកិច្ចចាត់ការតាមផ្លូវច្បាប់បើទោះបីជាកូនប្រុសជាអ្នកប្រព្រឹត្ត

ចែករំលែក៖

ភ្នំពេញ៖ ករណីស្លាប់បាត់បង់ជីវិតរបស់ភរិយាតារាកំប្លែង នាយ ហុងដា មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន។ បើទោះបីជាការសន្និដ្ឋានជំហ៊ានដំបូងរបស់សមត្ថកិច្ចដាក់ការសង្ស័យលើកូនប្រុសបង្កើត របស់ខ្លួនក្តី ក៏នាយហុងដា បានស្នើឲ្យច្បាប់ចាត់វិធានការចំពោះជនល្មើសបើទោះជាកូនប្រុសក្តី។

តារាកំប្លែងនាយ ហុងដា បញ្ជាក់ថា កាលពីថ្ងៃកើតហេតុ ថ្ងៃទី១១ ខែឧភសា ឆ្នាំ២០១៧ លោកពិតជារន្ធត់ចិត្តជាមួយដំណឹងអកុសល្យនេះ ហើយគ្រានោះលោកបានចេញទៅសម្តែងនៅក្រុងប៉ោយប៉ែតនៅឡើយ។ លោកបញ្ជាក់ថា លោក និងភរិយាឈ្មោះចន្ធី ហៅស្រីអូន វ័យ១៩ឆ្នាំបានរួមរស់ជាមួយគ្នាជាង២ឆ្នាំមកហើយទើបនឹងសម្រាលបានកូនស្រីម្នាក់ទើបមានវ័យ៦ខែប៉ុណ្ណោះ។

លោកស្នើមិនបញ្ជាក់ និងដាក់ការសង្ស័យចំពោះកូនប្រុសបង្កើតរបស់ខ្លួននោះទេ ប៉ុន្តែលោកស្នើឲ្យសមត្ថកិច្ចជួយស្វែងរកយុត្តិធម៌សម្រាប់សពរបស់ភរិយាលោកដែលស្លាប់ដោយវេទនា។ លោកថា នាងគឺជាភរិយាដ៏ល្អ និងកម្សត់កម្រជាមួយលោកដែលនាងដើរគ្រប់ច្រកល្ហកជាមួយប្តីមិនថា ជិតឆ្ងាយ យប់ថ្ងៃនោះទេ។ សពរបស់ភរិយាលោកពេលនេះកំពុងដំកល់ធ្វើបុណ្យតាមទំនៀមទម្លាប់ខ្មែរនៅក្នុងបរិវេណវត្តទួលសង្កែ ប៉ុន្តែលោកនៅមិនទាន់ដឹងនៅឡើយដែរថា តើនឹងរៀបចំពិធីបុណ្យចំនួនប៉ុន្មានថ្ងៃនោះដែរ។ លោកក៏សំណូមពរឲ្យសប្បុរសជនមេត្តចូលរួមបុណ្យសពភរិយាលោក និងជួយជាថវិកាទៅតាមលទ្ធភាពខណៈដែលលោកកំពុងប្រឈមនឹងការខ្វះខាតផ្នែកថវិកានោះ។

គួរបញ្ជាក់ដែរថា មានការភ្ញាក់ផ្អើលមួយនៅវេលាម៉ោង១២ ថ្ងៃទី១១ ខែឧសភា នេះ ក្រោយពីស្ត្រីជាភរិយាក្រោយរបស់នាយហុងដា តារាកំប្លែងត្រូវគេឃើញស្លាប់ក្នុងខុនដូរមួយ នៅក្នុងខណ្ឌដង្កោ ដោយសង្ស័យថា គឺជាអំពើឃាតកម្ម។ យោងតាមវិដេអូកាមេរ៉ាសុវត្ថិភាពបង្ហាញពីកូនប្រុសរបស់តារាកំប្លែងនាយ ហុង ដា ជាឃាតកសម្លាប់ម្តាយចុង។ សូមជំរាបថា ក្រោយការសួរនាំសាក្សី និងធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុរួចមក អធិការនគរបាលខណ្ឌដង្កោ លោក ជឹម ស៊ីថា បានប្រាប់ថា ជនសង្ស័យដែលបានសម្លាប់ប្រពន្ធចុងរបស់តារាកំប្លែងនាយ ហុង ដា គឺជាកូនប្រុសរបស់នាយ ហុង ដា។ នៅពេលនេះកម្លាំងនគរបាល កំពុងតាមចាប់ខ្លួន ខណៈជនសង្ស័យកំពុងរត់គេចបន្ទាប់ពីសម្លាប់ស្រ្តីរងគ្រោះរួច៕ វឌ្ឍនា

ជនសង្ស័យ


ចែករំលែក៖