ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តម៉ាក kia Morning បើកបុករះម៉ូតូ២គ្រឿង រងបួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់បើករថយន្តម៉ាកKia Morningនៅក្នុងល្បឿនលឿន ហើយជែងរថយន្តមួយគ្រឿងទៀតបណ្ដាលអោយជ្រុលទៅបុករះម៉ូតូ២គ្រឿង ហើយរថយន្តបង្កក្រឡាប់ផ្ងារជើង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវទំនាក់ទំនងព្រឹតសុភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកkia Morning ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG.7368 បើកបអោយនារីម្នាក់ ទិសដៅពីលិចទៅកើត ខណះមកដល់ចណុចកើតហេតុ បានបើកវ៉ារថយន្តមួយគ្រឿងទៀត បណ្ដាលអោយជ្រុលទៅបុកម៉ូតូស្មាក់ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ1H.9970 បើកបរដោយបុរសម្នាក់ទិសដៅបញ្ច្រាសគ្នា ធ្វើអោយម៉ូតូស្មាក់ផ្លោងទៅប៉ះម៉ូតូឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1GA3217 ធ្វើអោយម៉ូតូរងការខូចខាតស្ទើរទាំងស្រុងបាក់កង់ខាងមុខ បណ្ដាលអោយអ្នកជិះម៉ូតូស្មាស់រងរបួសធ្ងន់បាក់ជើង និងអ្នកជិះម៉ូតូឌ្រីមសង់របួសស្រាល និងម៉ូតូខូចខាតបន្តិចបន្ទួច ។ ចំណែករថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ រងការខូចខាតយ៉ាងដំណំ ត្រូវបានប្រពលរដ្ឋដែលឃើញហេតុការនាំគ្នាជួយក្រឡាប់មកវិញ រីឯអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរួមនិងម្ចាស់ម៉ូតូស្មាស់ផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុរួចវាស់វែងយករថយន្តបង្ក និងម៉ូតូទៅរក្សាទុកនៅការិយ៉ាល័យចរាចរណ៍ក្រុងរង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖