ភ្នំពេញ៖ ស្រាបៀរអាន់ឆ័រកាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧បានរៀបចំកម្មវិធីប្រគល់រង្វាន់លើកទី២សម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់អតិថិជននៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ។
រង្វាន់លាភមង្គលលើកទី២ដែលស្រាបៀរអាន់ឆ័រប្រគល់ជូនដល់ស្វាមីភរិយាថ្មីចំនួន៣៥គូ បន្ទាប់ពីពួកគេបានឈ្នះពីកម្មវិធីចាប់រង្វាន់កាលពីថ្ងៃទី២៣ខែមេសាឆ្នាំ២០១៧នៅស្ថានីយទូរទស្សន៍PNN ក្នុងកម្មវិធីតន្រ្តីAnchor Fun Zone រួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌Krabiចំនួន១៥រង្វាន់ទូរទស្សន៍ម៉ាកSony Android ទំហំ៥៥អ៊ីញចំនួន១០រង្វាន់និងកាម៉េរាម៉ាកSony ចំនួន១០រង្វាន់។
កម្មវិធីប្រគល់លាភមង្គលលើក២នេះ បានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
នៅឆ្នាំ២០១៧នេះអតិថិជន ដែលជាវស្រាបៀរអានឆ័រកំប៉ុង ឬដបចាប់ពី២០កេសឡើងទទួលបានសៀវភៅកត់ចំណងដៃប៊ិចកាបូបនិងប័ណ្ណផ្សងសំណាងដើម្បីមានឱកាសឈ្នះរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌Krabiទូរទស្សន៍ម៉ាកSony Android ទំហំ៥៥អ៊ីញនិងកាម៉េរាម៉ាកSony ជាច្រើនរង្វាន់។
ជាពិសេសរាល់ការជាវចាប់ពី១២០កេសឡើង នឹងទទួលបានកញ្ចប់ក្រេបចន្ទទឹកឃ្មុំនៅខេត្តព្រះសីហនុរយៈពេល២ថ្ងៃ១យប់។ការផ្តល់ជូននេះសម្រាប់តែគូស្វាមីភរិយា១០០០គូដំបូងប៉ុណ្ណោះ។អតិថិជននឹងទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិស្រទន់នៃស្របៀរអានឆ័រព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅឆ្នេរឋានសួគ៌Krabiរហូតដល់៦០គូ។ជាពិសេស (ពេលស្រវឹងសូមកុំបើកបរនិងពិសាដោយទទួលខុសត្រូវ)។
សូមបញ្ជាក់ថា ស្រាបៀរអាន់ឆ័រពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិ ដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង៣០មេដាយជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មីមានរសជាតិស្រទន់លើសគេផ្តល់នូវអារម្មណ៍រីករាយដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយសក្នុងពិធីអាពាហ៍ពិពាហ៍ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន ៕ វឌ្ឍនា