ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ត្រូវសត្វឱម៉ាល់ទិចបណ្តាលអោយស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១៧និង៣៥ នាទី ថ្ងៃទី១២ ខែឧសភា ឆ្នាំ ២០១៧ មានករណីសត្វឱម៉ាល់ទិចបណ្តាលឲ្យស្លាប់ បុរសម្នាក់យ៉ាងអាណោចអាធ័ម ។ ហេតុការណ៍នេះបានកើត នៅចំណុច ភូមិត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មូលហេតុ: គឺបណ្ដាលមកពីបុរសរូបនេះឡើងកាប់ផ្លែត្នោតដោយមិនពិនិត្យមើលសំបុកឱម៉ាលដែលនៅលើចុងត្នោតជាមុនឡើងកាប់ផ្លែត្នោតទើបបណ្ដាលអោយទិចស្លាប់បែបនេះ ។ ជនរងគ្រោះឈ្មោះព្រី វ័រ ភេទប្រុស អាយុ ២៦ ឆ្នាំរស់នៅភូមិ ត្បូងក្រពើ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ក្រោយកើតហេតុសមត្ថកិច្ចពិនិត្យសាកសពធ្វើកុសល្យវិច័យ ហើយសន្និដ្ឋានថា ពិតជាស្លាប់ដោយសារឱម៉ាលទិចពិតប្រាកដមែន រួចប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ប៊ុន រិទ្ធី


ចែករំលែក៖