ព័ត៌មានទាន់ហេតុការណ៍៖

Century 21 កម្ពុជា និងចិនប្រកាសសហការបង្កើតទីផ្សារលក់គម្រោងខុនដូលំដាប់អន្តរជាតិក្នុងប្រទេសចិន

ចែករំលែក៖

ភ្នំពេញ៖ Century 21 Cambodia និងCentury 21 China បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង សហការគ្នារវាងក្រុមហ៊ុនទាំងពីរសំរាប់ការការបង្កើតទីផ្សារ និងលក់គម្រោងខុនដូលំដាប់អន្តរជាតិនៅប្រទេសចិន ។

លោក Seraj Sutton, ដែលជានាយកប្រតិបត្តិរបស់Century 21 Cambodia បានមានប្រសាសន៍ថា ក្រុមហ៊ុនយើងសង្កេតឃើញថា វិស័យអចលនៈទ្រព្យនៅកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេល១២ខែចុងក្រោយនេះ ហើយការរីកចម្រើននេះ បានបង្កើតឱកាសជាច្រើនក្នុងការពង្រីកទីផ្សារអោយកាន់តែធំជាងមុនសំរាប់អ្នកវិនិយោគពីប្រទេសដទៃទៀតក្នុងតំបន់ជាពិសេសប្រទេសចិន ។ លោក Seraj Sutton បានបកស្រាយថា ចក្ខុវិស័យជាសកលដែលជាផ្នែកមួយ នៃគោលបំណងក្នុងការធ្វើអោយអាជីវកម្មអន្តរជាតិកាន់តែល្អប្រសើរ គឺចាំបាច់សំរាប់ Century 21 Cambodia ដើម្បីអាចធ្វើអោយអាជីវកម្មរបស់ខ្លួនឈានទៅមុខបានក្នុងទីផ្សារអចលនទ្រព្យនេះ ។ ចក្ខុវិស័យនេះ នឹងក្លាយទៅជាកម្លាំងជំរុញមួយដែលលើកទឹកចិត្តពួកគេក្នុងការបង្កើតកិច្ចសហការនិងអាជីវកម្មសកល ។

លោកបន្តទៀតថា“ ដូច្នេះយើងនឹងផ្សព្វផ្សាយគម្រោងនានាក្នុងប្រទេសកម្ពុជាយ៉ាងសកម្ម ទៅដល់បណ្តាអ្នកវិនិយោគក្រៅប្រទេសតាមរយៈការធ្វើដំណើរការបង្កើតទំនាក់ទំនងនិងការបង្កើតបណ្តាញ ដើម្បីជួយសម្រួលការលក់ ។”

លោកថា យើងមានសេចក្តីរំភើបរីករាយក្នុងការសហការយ៉ាងជិតស្និទ្ធិជាមួយ Century 21 China ដែលនេះ ជាហេដ្ឋារចនាសម្ព័ន្ធនៃការលក់និងបង្កើតទីផ្សារយ៉ាងធំទូលាយ ក្នុងប្រទេសចិនជាមួយនឹង 1,340ការិយាល័យ និងភ្នាក់ងារអចលនៈទ្រព្យអាជីពជាង 16,000 នាក់ក្នុង42ទីក្រុង ។

ចំពោះកិច្ចសហការអន្តរជាតិ Century 21 Cambodia មានបំណងប្រើប្រាស់នូវអានុភាពនៃបណ្តាញហេដ្ឋារចនាសម្ព័ន្ធអន្តរជាតិរបស់ Century 21 នៅក្នុងប្រទេសចិន ដែលជាផ្នែកមួយនៃការគាំទ្រជាសកល ។

លោក Seraj Sutton បានកត់សំគាល់ថា អ្នកវិនិយោគជាច្រើនក្នុងពិភពលោករួមទាំងប្រទេសកម្ពុជា និងប្រទេសចិនកំពុងតែសំលឹងរកមើលការវិនិយោគក្នុងបែបបទផ្សេងៗហើយនេះជាហេតុផលដែល Century 21 Cambodia ធ្វើការរៀបចំ, ស្នើសុំ, អនុវត្ត និងសម្របសម្រួលនូវរចនាសម្ព័ន្ធចរន្តទៅវិញទៅមកដែលអ្នកវិនិយោគអចលនទ្រព្យចិន និងកម្ពុជាអាចវិនិយោគលើគម្រោងក្រៅប្រទេស និងអ្នកវិនិយោគបរទេស ក៏អាចវិនិយោគក្នុងប្រទេសចិន និងប្រទេសកម្ពុជាវិញផងដែរ, ហើយអ្នកវិនិយោគបរទេស ក៏អាចវិនិយោគដូចគ្នាលើគំរោងនានានៅប្រទេសផ្សេងៗទាំងក្នុង និងក្រៅតំបន់ ។

លោកSeraj Sutton មានប្រសាសន៍នៅទីបញ្ចប់ថា “ពួកយើងជឿជាក់ថា ចំពោះកិច្ចសហការលក់ និងបង្កើតទីផ្សារអចលនទ្រព្យជាមួយនឹង Century 21 China នឹងនាំមកនូវជោគជ័យយ៉ាងធំសម្បើមសំរាប់ភាគីទាំងសងខាង”៕ វឌ្ឍនា


ចែករំលែក៖