ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧នេះ នៅសណ្ឋាគារកាំបូឌីយ៉ាណាមានរៀបចំកម្មវីធីសិក្ខាសាលាសម្រាប់អ្នកសារព័ត៌មាន ដោយរៀបចំឡើងដោយ(គ.ជ.ប) ក្រោមអធិបតីភាពលោក ហង្ស ពុទ្ធា សមាជិក (គ.ជ.ប) និងជាអ្នកនាំពាក្យ(គ.ជ.ប) និងលោក SUGANO YUICHI ប្រធានអង្គការ JICA និងមានការចូលរួមពីអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាង១០០នាក់ ។
នៅក្នុងឱកាសនោះ លោក ហង្ស ពុទ្ធា បានលើកឡើងពីសារៈសំខាន់នៃអង្គសិក្ខាសាលាដែលប្រព្រឹត្តទៅពេញមួយថ្ងៃសម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ក្នុងការយកព័ត៌មានស្តីពីការបោះឆ្នោត ភូមិ ឃុំ សង្កាត់ នាពេលខាងមុខនេះ ប្រយោជន៍ឲ្យប្រជាពលរដ្ឋកម្ពុជាបានយល់ដឹងនិងជ្រាបព័ត៌មានផ្សេងៗ ។
លោក ហង្ស ពុទ្ធា ក៏បានសំណូមពរដល់អ្នកសារព័ត៌មានយកព័ត៌មានពិតកុំកាឡៃ ឬយកព័ត៌មានចចាមរ៉ាមទៅចុះផ្សាយនាំឲ្យប្រជាពលរដ្ឋដែលជាម្ចាស់សន្លឹកឆ្នោតយល់ច្រលំដោយប្រការណាមួយ ។ដូច្នេះក្នុងថ្ងៃនេះអង្គសិក្ខាសាលានិងធ្វើបទបង្ហាញអំពីសកម្មភាពយកព័ត៌មានជាក់លាក់តាមការបង្ហាញរបស់អ្នកជំនាញ(គ.ជ.ប) និងអង្គការjica សម្រាប់ជាបទពិសោធក្នុងការផ្សាព្វផ្សាយព័ត៌មាន ឲ្យមានតម្លាភាព ៕ ស ដារា