បន្ទាយមានជ័យ៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានស្នើរឲ្យសកម្មជនគណៈចលនាសាសនិកឥស្លាម ចុះពង្រឹងសមាជិកខ្លួន ឲ្យបន្ដគាំទ្រនិងពន្យល់ឲ្យច្បាស់ ក្នុងការ បោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបានជ័យជំនះបន្ដដឹកនាំ ប្រទេសជាតិ មាតុភូមិ ឲ្យមានការ រីកចម្រើនទៅថ្ងៃអនាគត ។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែលលោក ប្រធានគណៈចលនា រួមជាមួយលោក អ៊ី ឡុង អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយ មានជ័យ បានអញ្ជេីញជាអធិបតី ក្នុងពិធីសំ ណេះសំណាល និង ប្រកាសទទួលស្គាល់ថ្នាក់ដឹកនាំ សមាជិក គណបក្សប្រជាជនកម្ពុជា នៅឯមន្ទីរគណ បក្សប្រជាជនកម្ពុជា បន្ទាយមានជ័យ និងមានការ ចូលរួម ពីសមា ជិកព្រឹទ្ឋសភា និងលោកស្រី តំណាងរាស្ត្រមណ្ឌល បន្ទាយ មានជ័យ កាលពីរសៀលថ្ងៃទី ១៧ ឧសភា ឆ្នាំ២០១៧ ។
លោក អូស្មាន ហាស្សាន់ បានរំលឹកថា៖ នេះជាខេត្តចុងក្រោយបង្អស់ ដែលថ្នាក់ដឹកនាំ សមាជិក ថ្នាក់កណ្តាល នៃគណៈ ចលនាសាសនិកឥស្លាមរបស់គណបក្សប្រជាជនកម្ពុជា បានចុះយុទ្ឋនាការប្រកាសទទួលស្គាល់ និងកែ សម្រួល សមាសភាពតាមខេត្ត និងមូលដ្ឋាន ក៏ដូចជាការជួបសំណេះសំណាលជាមួយសមកម្មជនគណបក្សប្រជាជនកម្ពុជា ដែលជាសាសនិកឥស្លាម ដោយមានកិច្ចសហការល្អ ជាមួយមន្ទីរគណបក្សរាជធានី និងខេត្តនានា ដែលពិធី ប្រកាស សំណេះសំណាលនានា ត្រូវបានធ្វេីឡេីង នៅមន្ទីរគណប្សប្រជាជនកម្ពុជា ផ្តេីមចេញពីរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧ បន្ទាប់មក ក៏បានបែងចែកថ្នាក់ដឹកនាំ ទទួលបន្ទុកចុះជួបតាមខេត្តនានា រហូតចប់យុទ្ឋនាការដោយជោគជ័យត្រឹមថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ នៅមន្ទីរបក្សខេត្តបន្ទាយមានជ័យនេះ ផងដែរ ។
លោក អូស្មា ហាស្សាន់ បានផ្តាំផ្ញេីដល់សកម្មជនទូទាំងខេត្តដែលអញ្ជេីញចូលរួម យេីងត្រូវឈរនៅលេីគុណធម៌ ឆន្ទៈ បន្តនូវតួនាទីជាអ្នកដឹកនាំល្អ បំពេញសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងពុះពាតស៊ូដោះស្រាយរាល់កង្វល់ របស់សហគមន៍ ។ ក្នុងឱកាសនោះដែរលោកក៏បានលេីកឡេីងពីការកសាងប្រទេសពីបាតដៃទទេនិងការលះបង់ឈាម ស្រស់ របស់ប្រមុខថ្នាក់ដឹកនាំគណៈបក្សប្រជាជនកម្ពុជា ដែលបានទាមទារមកវិញនូវសុខសន្តិភាព សេរីភាព និង ការរីកចំរេីននូវសាមិទ្ឋផលនានាគ្រប់វិស័យដុះដាលទូទាំងប្រទេស ហេតុនេះការតបស្នងសងគុណដែលសាកសមបំផុតគឺមាន តែការបន្តគាំទ្របោះឆ្នោតគាំទ្រគណបក្ស ប្រជាជនកម្ពុជា ទាំងការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ដែល នៅ សល់តែប៉ុន្មានថ្ងៃទៀត នឹងឈានដល់ថ្ងៃបោះឆ្នោតហេីយ គឺនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ក៏ដូចជាការបោះ ឆ្នោតសភានៅឆ្នាំ២០១៨ នោះផងដែរ ៕ សំរិត