ក្រមហ៊ុនលក់រាយឈ្មោះ Carrefour នៃប្រទេសបារាំង បានសហការជាមួយ Bookeen ដែលជាក្រុមហ៊ុនផលិត E-reader បានបង្ហាញ និង អភិវឌ្ឍ E-reader ថ្មីមួយ។ ក្រុមហ៊ុនទាំងពីរបានដាក់បង្ហាញ Nolim E-reader ដំបូងរបស់ខ្លួននៅក្នុង ឆ្នាំ 2013 ហើយមកដល់ឥឡូវនេះ កំពុងតែធ្វើអោយវាមានភាពប្រសើរជាងមុន។
ការកែប្រែជាថ្មីនូវទំរង់ version ថ្មីដែលមានអេក្រង់ 6 អុីញ E Ink touchscreen ហើយមានរាងការ៉េ និងមាន 1024 x 758 resoultion, មាន storage ទំហំ 8GB , និង Wi-Fi connectivity ។ ខាងក្រុមហ៊ុននឹងដាក់លក់ Nolim E-reader ស៊េរីក្រោយនេះក្នុងតម្លៃ € 129 នៅក្នុងប្រទេសបារាំង ។
ក្រុមហ៊ុនបានផ្ដល់ឱ្យវេបសាយ Amazon បានដាក់លក់ចេញ Paperwhite មានរាងការ៉េរបស់ខ្លួនកាលពីឆ្នាំមុន ។ ក្រុមហ៊ុន Carrefour និង Bookeen បានស្វែងរកវិធីដែលមើលទៅអាចធ្វើអោយមានការចាប់អារម្មណ៍ជាងមុន នោះគឺ សំបក smart case ដែលអាចបិទ device នៅពេលដែលយើងបិទគំរបសំបក ហើយបើក device មកវិញនៅពេលដែលយើងបើកគំរបសំបក ។
សំបក smart case មានប្រាំពណ៌ដូចជា បៃតង ទឹកក្រូច ប្រផេះក្រម៉ៅ ស និង ក្រហមបែកផ្កាឈូក។ ប៉ុន្តែនាពេលឥឡូវនេះ Nolim E-reader មានលក់តែនៅ ប្រទេសបារាំងប៉ុណ្ណោះ ៕ ហេង លក្ខិណា