ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីជំទង់២នាក់លង់ទឹកស្លាប់ ខណៈដើរទៅបេះត្រកួន

ចែករំលែក៖

ខេត្តកំពង់ធំ៖ នៅវេលាម៉ោង១២និង១២នាទី ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧មានករណីលង់ទឹក(ស្លាប់)កេីតឡេីងត្រង់ចំណុចភូមិតាធាវ ​​ឃំុជ័យ ​​ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះទី១ ឈ្មោះ អឹុម សុខនា ភេទស្រី អាយុ១១ឆ្នាំ ទី២ ឈ្មោះ វង ឈ័រ ភេទស្រី អាយុ១៣ឆ្នាំ​រស់នៅភូមិ តាធាវ ឃំុជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំជាមួយគ្នា។

សមត្ថកិច្ចបញ្ជាក់ ករណីខាងលើនេះ កើតឡើងដោយសារមូលហេតុ: ជនរងគ្រោះឆ្លងទឹកទៅបេះត្រកួនហេីយក៏លង់ទឹកស្លាប់តែម្តង ក្រោយមកសមត្ថកិច្ចធ្វើកុសល្យវិច័យមិនមែនអំពើឃាតកម្មទេ រួចប្រគល់សាកសពជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុន រិទ្ធី


ចែករំលែក៖