ព័ត៌មានទាន់ហេតុការណ៍៖

ឈ្មួញប្រើល្បិចលួចដឹកឈើ លក់ដោយសេរីត្រូវអត់លក្ខណ៍ជាប់អន្ទាក់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ ឈ្មួញរកសុីឈើឈ្មោះ វុធ នឹងឈ្មោះតាន់ ប៉ូទី ជាម្ចាស់ដេប៉ូឈើនៅផ្សារស្ទោង លួចដឹកជញ្ជូនឈើឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដោយគ្មានច្បាប់អនុអនុញ្ញាត ។

ប្រភពព័ត៌មានពីពលរដ្នបានឲ្យដឹងថា យន្តម៉ាកហីុយានដាយខ្នាតធំចំនួន២គ្រឿង ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3B.8478 និងមួយគឿងទៀត ពាក់ស្លាក ភ្នំពេញ 3B.0855 ពណ៌ទឹកបិកចាស់ រថយន្តទាំងពីរគ្រឿងនេះ អត់មានស្លាកលេខក្រោយនោះទេ តែងតែលួចដឹកជញ្ជូនឈើចេញពីដេប៉ូឈ្មោះតាន់ ប៉ូទី នៅផ្សារស្ទោងជាប្រចាំ ហើយម្ចាស់ដេប៉ូខាងលើនេះ មានច្បាប់អនុញ្ញាតឲ្យលក់នៅតែក្នុងទឹកដីខេត្ត កំពង់ធំតែប៉ុណ្ណោះ គ្មានច្បាប់អនុអនុញ្ញាតឲ្យនាំយកទៅលក់នៅឯខេត្តផ្សេងនោះទេ ។

ដោយឡែកឈ្មួញឈើឈ្មោះ វុធ អាងតែបំភាន់ភ្នែកសមត្ថកិច្ចបាន ចេះតែបំពានច្បាប់ជាបន្តបន្ទាប់ ដោយមានការឃុបឃិតពីឈ្មោះតាន់ ប៉ូទី ម្ចាស់ដេប៉ូឈើនៅផ្សារស្ទោងផងដែរ ទើបរថយន្តទាំងពីរគ្រឿងខាងលើនេះ អាចធ្វើចរាចរណ៍ដឹកឈើរាប់សិបជើង ទៅកាន់ក្រុងប៉ោយ ប៉ែតបានយ៉ាងរលូន លុះត្រឡប់មកពីក្រុងប៉ោយប៉ែតវិញ នៅពេលយប់ ដឹកសុីម៉ង់ត៍ជារៀងរាល់ថ្ងៃ ពុំដែលមានសមត្ថកិច្ចណាដឹងនោះឡើយ អស់រយៈពេលជិត៣ខែកន្លងមកហើយ ទើបតែថ្ងៃនេះអស់លក្ខណ៍ជាប់អន្ទាក់លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋព្រៃឈើខេត្តសៀមរាប នៅត្រង់ចំណុចភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅរសៀលម៉ោង០៣និង៣៥ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ ៕ ប៊ុន រិទ្ធី


ចែករំលែក៖