ព័ត៌មានទាន់ហេតុការណ៍៖

លោកខូង ទីន កៀបកពលរដ្ឋករណីចេញប័ណ្ណឆ្លងដែន(Border Pass)តម្លៃលើបបូរមាត់?

ចែករំលែក៖

ខេត្តឧត្តមានជ័យ: លោកវរៈសេនីយ៍ឯក ខូង ទីន មេប៉ុស្ដិ៍នគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រកទ្វារអន្តរជាតិអូស្មាច់ កំពុងតែរងការរិះគាន់ពីពលរដ្ឋថាសព្វថ្ងៃនេះថា កំពុងកៀបកពួកគាត់យ៉ាងធ្ងន់ធ្ងរ តាមរយះការផ្ដល់ប័ណ្ណឆ្លងដែន (Border Pass) ទៅប្រទេសថៃ ដល់ពលរដ្ឋរាប់រយនាក់ក្នុងមួយថ្ងៃៗ ។

កាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៧ មានប្រជាពលរដ្ឋជាច្រើននាក់ មកពីគ្រប់ទិសទីជាច្រើនខេត្ត ក្រុងដែលមានបំណងទៅពិនិត្យ និងព្យាបាលជំងឺនៅឯប្រទេសថៃ ដោយឆ្លងដែនទៅតាមច្រកទ្វាអន្តរជាតិអូស្មាច់ បានលើកឡើងស្រដៀងគ្នាថា ពួកគាត់ត្រូវបាននគរបាលអន្តោប្រវេសន៍តម្រូវឲ្យពួកគាត់បង់លុយក្នុងម្នាក់ៗ៨ម៉ឺនរៀលក្នុងសៀវភៅឆ្លងដែនមួយក្បាល និងវាយត្រាចូល៥ពាន់រៀលថែមទៀត។

ចំពោះការផ្ដល់បណ្ណ័ព្រំដែន ដែលនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិអូស្មាច់តម្រូវឲ្យពលរដ្ឋបង់ប្រាក់នោះ គឺតម្លៃលើសទ្វេគុណនិងសៀវភៅបន្ទុកអនុក្រឹត្យរបស់ក្រសួង។ នេះអាចគូសបញ្ជាក់បានថា ស្ថាប័ណ្ណនគរបាលអន្តោប្រវេសន៍អន្តរជាតិអូស្មាច់កំពុងតែកេងប្រវញ្ចគាបសង្កត់ ពុករលួយ និងធ្វើបាបរាស្រ្ដយ៉ាងចាស់ដៃ។ នៅសម័យកាលឃោសនាបោះឆ្នោតដែលគេហៅថា ត្រីងៀតឆ្លៀតពង នៅគ្រាដែលថ្នាក់ដឹកនាំកំពុងជាប់រវល់ ។

ជុំវិញករណីខាងលើលោកខូង ទីន មិនបានផ្ដល់ការបកស្រាយបានទេ ដោយលោកថា សុំឲ្យមានការលើកលែង ៕ ប៉ែន នួន


ចែករំលែក៖