ប្រធានាធិបតី ឌូទើរទេ បានប្រញាប់វិលត្រឡប់ ពីបំពេញទស្សនកិច្ចរុស្ស៊ី ដោយសារស្ថានភាព អំពើហិង្សាកាន់តែតានតឹងនៅតំបន់ភាគខាងត្បូងប្រទេសនេះ ។
សារព័ត៌មានរ៉យទ័របានផ្សាយនៅថ្ងៃទី២៤ ខែឧសភាថា លោកឌូទើរទេ បានប្រកាស ពីការប្តេជ្ញា ខាងលើ ពេលដែលលោកកំពុងតែ ជិះយន្តហោះវិលត្រឡប់មកពីទស្សកិច្ចរុស្ស៊ីមុនកំណត់ ដោយសារ តែភាពចលាចលនៅទីក្រុង Marawi លើកោះMin danao ។
លោកឌូទើរទេ បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មានដែលអមដំណើរពីទីក្រុងមូស្កូ មកកាន់ទីក្រុង ម៉ានីលវិញ លោកទៅកាន់ប្រទេសរុស្ស៊ី ពេលនៅលើអាកាសវិលត្រឡប់មកប្រទេសវិញថា «លោកសូមផ្ញើដល់អ្នកស្រុក ដែលកំពុងតែប្រឈមនឹងច្បាប់អាជ្ញាសឹក ។ នឹងមិនមានអ្វីខុសពីប្រធានាធិបតី Macros ឡើយ ខ្ញុំនឹងធ្វើយ៉ាងចាស់ដៃទៅលើក្រុមជ្រុលនិយម» ។
លោកឌូទើរទេបានបញ្ជាក់ថា លោកសូមផ្ញើទៅកាន់ពលរដ្ឋរបស់លោកថា កុំព្រួយបារម្ភខ្លាំងពេក លោកកំពុងតែវិលត្រឡប់មកស្រុកវិញ។ លោកនឹងដោះស្រាយបញ្ហានេះភ្លាមពេលចូលដល់ប្រទេស។ លោកបានបន្តទៀតថា នៅពេលនេះមានទាហានពីរនាក់ស្លាប់ និង ១២នាក់រងរបួស នៅក្នុងការប៉ះទង្គិចគ្នានៅទីក្រុងMarawi ដែលមានពលរដ្ឋរស់នៅប្រមាណ២សែននាក់ ភាគច្រើនកាន់សាសនាអិស្លាម ។
ក្រុមបះបោរ Maute បានគ្រប់គ្រងអគារធំៗជាច្រើន និងដុតបំផ្លាញសាលារៀន ព្រះវិហារ មន្ទីរឃុំឃាំងចាប់តាំងពីថ្ងៃទី២៣ ខែឧសភា កន្លងមក ។ កន្លងមក ហ្វីលីពីនបានអនុម័តច្បាប់អាជ្ញាសឹកចាប់តាំងពីឆ្នាំ១៩៧២-១៩៨១ ក្រោមការដឹកនាំរបស់ប្រធានាធិបតី Ferdinand Marcos ក្រោយមានការវាយប្រហារគ្រាប់បែកជាច្រើនលើកនៅទីក្រុងម៉ានីល ។
ប្រធានាធិបតីហ្វីលីពីន លោកឌូទើរទេ ក៏បាន ប្រកាសថា លោកនឹងចេញច្បាប់ អាជ្ញាសឹកនៅតំបន់ភាគខាងត្បូង ដោយសារតែក្រុម ម៉ៅទេ បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើននៅទីក្រុង ម៉ារ៉ាវី ។
ក្រុម អាបូសាយ៉ាហ្វ ក្រុម ម៉ៅទេ បានប្តេជ្ញាស្មោះត្រង់ជាមួយក្រុមភេរវកម្ម IS នៅក្នុងប្រទេសស៊ីរី ។ ប្រធានាធិបតីបានប្រកាសថា កោះមីនដាណាវ កំពុងក្លាយទៅជាទីតាំងគ្រប់គ្រងដោយក្រុម IS មកពីប្រទេសស៊ីរី និងអីរ៉ាក់។ ប៉ុន្តែលោកមិនអនុញ្ញាតឲ្យមានក្រុមនេះឈរជើងនៅហ្វីលីពីនឡើយ ៕ ម៉ែវ សាធី