ព័ត៌មានទាន់ហេតុការណ៍៖

ហាយឡែនឌ័របុក RANG ROVER ពីក្រោយសង២០០ដុល្លារបញ្ចប់រឿង

ចែករំលែក៖

ភ្នំពេញៈ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តហាយឡែនឌ័រមួយគ្រឿងបើកលឿនជ្រុលទៅបុករថយន្ត RANG ROVER ពីក្រោយពេញទំហឹង បណ្តាលរថយន្តទាំងរងការខូចខាតទាំងពីរគ្រឿងកាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងែទី២៤ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវទេពផន ក្បែរស្តុបទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ។

សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RANG ROVER ពណ៌ស ពាក់ស្លាកលេខនគរបាល 2- 2137 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវម៉ៅសេទុងក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់កន្លែងកើតហេតុ ក៏មានរថយន្តហាយឡែនឌ័រ មួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AH-9651 បើកបរដោយបុរសបរទេសម្នាក់ រួមដំណើរដោយនារីខ្មែរម្នាក់ បានបើកពីក្រោយ ក្នុងទិសដៅស្របទិសគ្នា ក៏ជ្រុលមកបុកគូទ រថយន្តRANG ROVER ពីក្រោយពេញយ៉ាងទំហឹង បណ្តាលឲ្យនារីដែលអង្គុយក្នុងរថយន្តហាយឡែនឌ័រម្នាក់ រងរបួសបែកមាត់ហូរឈាម។ រីឯរថយន្តហាយឡែនឌ័រ បានបាក់កាងមុខជាប់ នឹងគូទរថយន្តRANG ROVER ពីក្រោយ រងកាខូចខាតបន្តិចបន្តួចផងដែរ ។

ក្រោយពេលកើតហេតុភាគីខាងរថយន្តហាយឡែនឌ័រ បានព្រមសងសំណងទៅភាគីចំនួន២០០ ដុល្លា រដល់ភាគីខាងរថយន្តRANG ROVERដើម្បីបញ្ចប់រឿងដោយមិនរំខានសមត្ថកិច្ចមូលដ្ឋានឡើយ ៕ ប្រាថ្នា


ចែករំលែក៖