ខេត្តឧត្តរមានជ័យៈ រថយន្តយីឌុប១គ្រឿង ម៉ាកFUSO ក្បាលពណ៌ខៀវ ពាក់ស្លាកលេខកំពង់ចាម 3A-0892 បើកបរពីរជើងទៅត្បូងខ្វះការប្រុងប្រយ័ត្នមកដល់ផ្លូវកោង ជ្រុលចង្កូតទៅបុកបង្កាន់ដៃស្ពាន បណ្តាលឲ្យក្រឡាប់ផ្ងារជើង ចាក់ផ្លែល្ពៅ ពេញថ្នល់ បណ្ដាលឲ្យអ្នកបើកបរ និងកម្មកររងរបួសធ្ងន់ ស្រាលចំនួន៧នាក់ ។ ហេតុការណ៍នេះបានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៦៨A កាលពីវេលាម៉ោង៣៖១៥នាទីថ្ងៃទី២៥ ខែឧសភាឆ្នាំ២០១៧ ត្រង់ចំណុចស្ពានកណ្តែក ស្ថិតនៅក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
មន្រ្តីនគរបាលចរចរាណ៍បានឲ្យដឹងថា គ្រោះចរចរាណ៍នេះបណ្តោលមកពីរអ្នកបើកបរល្បឿនលឿនខ្វះការប្រុងប្រយ័ត្នមកដល់ផ្លូវកោង រេចង្កូតទៅបុកគល់ស្ពាន ក្រឡាប់ចាក់ផ្លែល្ពៅចោលពេញផ្លូវ និងបណ្តោលឲ្យអ្នកបើកបររួម និងកម្មកររងរបួសធ្ងន់ស្រាលចំនួន៧នាក់តែម្តង ។
បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ត្រូវបានដឹកបញ្ជូនទៅសង្រោះនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ តែគេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ៕ សហការី