ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ជួញដូរក្រលៀននៅឥណ្ឌា

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន និងសមត្ថកិច្ចពាក់ព័ន្ធក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៧ បានឃាត់ខ្លួនជនសង្ស័យ ប្រុស-ស្រីចំនួន ២នាក់ ពាក់ព័ន្ធបទល្មើសជួញដូរក្រលៀន ដោយនាំជនរងគ្រោះទៅ វះកាត់ដូរក្រលៀន នៅប្រទេសឥណ្ឌា ខុសច្បាប់ ។

លោកវរសេនីយ៍ឯក កែវ ធា នាយការិយាល័យ ប្រឆាំងជួញដូរមនុស្សនិងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទី១. ឈ្មោះ ឡាច ហុងម៉េង ភេទប្រុស អាយុ៣៤ឆ្នាំ និងទី២. ឈ្មោះអើ ឡាត ភេទស្រី អាយុ៣៨ឆ្នាំ ។

លោកបញ្ជាក់ថា វត្តុតាងដកហូតរួមមាន លិខិតឆ្លងដែនចំនួន១២ក្បាល, ឯកសារពាក់ព័ន្ធ បទល្មើសមួយចំនួនទៀត ហើយបច្ចុប្បន្នជនសង្ស័យ ឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យប្រឆាំងជួញដូរមនុស្សនិងការពារអនិតិជនរាជធានី ដើម្បីកសាងឯកសារ អនុវត្តន៍តាមនីតិវិធី ៕ ប្រាថ្នា


ចែករំលែក៖