ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចក្រឡាហោម ស ខេង ស្នើឲ្យសាសនិកឥស្លាមរបស់CPP ខេត្តបាត់ដំបង១៤៥០នាក់ បន្ដគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

ចែករំលែក៖

ខេត្តបាត់ដំបង៖ ដេីម្បីគៀងគរមហាជនអោយកាន់តែផុសផលក្នុងការគាំទ្រ គណបក្សប្រជាជនកម្ពុជា និង យកឈ្នះនៅក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ដែលនៅតែប៉ុន្មានថ្ងៃទៀតនេះផង និង ការបោះឆ្នោតសភា ឆ្នាំ២០១៨ ខាងមុខ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជា ប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបង បានស្នើឲ្យ

សកម្មជន សមាជិកសមាជិកាគណៈចលនាសាសនិកឥស្លាមរបស់CPP ខេត្តបាត់ដំបង ចំនួន ១៤៥០នាក់ បន្ដគាំទ្រនិងចុះឃោសនា រកសម្លេងគាំទ្រពីបងប្អូនប្រជាពលរដ្ឋ នៅគ្រប់មជ្ឈដ្ឋាន ឲ្យចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

សម្ដេចក្រឡាហោម ស ខេង បានស្នើបែបនេះខណៈ សម្ដេចចុះ ជួបសំណេះសំណាល ជាមួយសកម្មជន គណៈ ចនាសាសនិកខ្មែរឥស្លាម កាលពីថ្ងៃទី២៨ ឧសភា ឆ្នាំ២០១៧ នៅសាលមហោស្រប ស្ទឹងសង្កែ ក្រុងបាត់ដំបង ក្នុងឱកាសខែបួសរ៉ាម៉ាឌន។

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ៖ សមាជិក គណៈចលនាសាសនិកខ្មែរឥស្លាមរបស់ បក្សប្រជាជនកម្ពុជា ទាំងអស់ ត្រូវពិនិត្យមើលខ្លួនឯង និងផ្សព្វផ្សាយបន្តស្តីអំពី ឯកសារពាក់ព័ន្ធចាំបាច់ដល់ការ បោះឆ្នោត ស្គាល់ឱ្យច្បាស់ អំពីលេខរៀងបក្ស សញ្ញាបក្ស ដើម្បីជៀសវាងការភ័ន្តច្រឡំ និង រៀមខ្លួនក្នុងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ដែលនៅតែប៉ុន្មានថ្ងៃទៀត គឺថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ប៉ុណ្ណោះ នឹងត្រូវទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា និងបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីទទួលបាន នូវសុខសន្តិភាព សេរីភាពជំនឿសាសនា ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍ។

សម្តេចក្រឡាហោម ក៏បានកោតសរសេីរដល់សាសនិក ឥស្លាមកម្ពុជា ដែលជានិច្ចកាលបានរួមរស់រួមសុខជាមួយគណបក្សប្រជាជនកម្ពុជា និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាជារៀងរហូតមក ។ បងប្អូនសហគម ន៏ឥស្លាម នូវតែប្រកាន់ភ្ជាប់ការ រួមរស់ ប្រកបដោយសុខដុមរមនា ដោយប្រកាន់នូវគោលការណ៍សន្តិភាព មិនដែលបង្កអោយមានកង្វល់ណាមួយដល់រាជរដ្ឋាភិបាលឡេីយ ។

លោក អូស្មាន ហាស្សាន់ ប្រធានគណៈចលនាសាស និកឥស្លាម CPP បានថ្លែងអំណអរគុណដល់កម្លាំងសកម្មជន និង សមាសភាពគណៈចលនាសាសនិកឥស្លាម CPP ខេត្តបាត់ដំបង ដែលបានគៀងគរអោយមហាជនរបស់ខ្លួនភាគច្រេីន បានសម្រេចចិត្ត ដ៏ត្រឹមត្រូវក្នុងការបោះឆ្នោតជ្រេីសរេីសគណបក្សប្រជាជនកម្ពុជា នៅតែជាមេដឹកនាំដឹកនាំប្រទេស ដែលរួមសុខរួមទុក្ខជាមួយគ្នារហូតបានទទួលនូវ ភាពចម្រុងចម្រេីន សន្តិភាព និងកក់ក្តៅជាទីបំផុត ៕ សំរិត


ចែករំលែក៖