ព័ត៌មានទាន់ហេតុការណ៍៖

បុរសដើរឆ្លុះសត្វនៅពេលយប់ម្នាក់ ត្រូវពស់ចឹកស្លាប់នៅកណ្តាលវាលស្រែ

ចែករំលែក៖

 

ខេត្តឧត្តរមានជ័យ៖ បុរសម្នាក់ត្រូវបានពស់ពឹសចឹកស្លាប់នៅកណ្ដាលវាលស្រែ នៅគ្រាដែលកំពុងតែដើរឆ្លុះកង្កែប ហ៊ីងនៅពេលដែលមានភ្លៀងធ្លាក់ជោកជាំ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន ពីប្រជាពលរដ្ឋថា មានមនុស្សដេកស្លាប់នៅនឹងវាលស្រែ ត្រង់ចំណុច ភូមិសាលារ៉ាង ឃុំ គោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

លោកវរសេនីយ៍ទោ ហម ភិរម្យ អធិការនគរបាលស្រុកបន្ទាយអំពិល បានឲ្យដឹងថា លោកបាន ចាត់តាំងលោក វរសេនីយ៍ត្រី ឃុល ភិន អធិការរងទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងជំនាញ ដោយសហការជាមួយ លោក ប្រធានមណ្ឌលសុខភាពគោកមន ចុះត្រួតពិនិត្យសាកសព ឈ្មោះ ស៊ិញ សឿត ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិសាលារ៉ាង ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។

ការពិនិត្យសាកសព របស់សមត្ថកិច្ច តាមដងខ្លួនយើងពុំ ឃើញមានស្លាកស្នាមអ្វីទេ ឃើញមានស្នាមដូចចង្កូមពស់ត្រង់កជើងខាងស្តាំ ហើយមាន ឃើញចេញលាមកប្រលាក់ខោលីអូ ឃើញខោកីឡាពណ៌ក្រហមចម្ងាយ ពីសព ០៣ម៉ែត្រមានចបជីក១ ពូថៅ០១ សត្វត្រគួត ០១ ក្បាល កែវឆ្លុះសត្វ០១ ចម្ងាយពីសព ១ គីឡូម៉ែត្រ ។

តាមការពិនិត្យរបស់ជំនាញ និងក្រុមគ្រូពេទ្យ ឮជនរងគ្រោះពិតជាស្លាប់ដោយសារពស់ចឹកប្រាកដមែន ។ ក្រោយពេលសមត្ថកិច្ច និងជុំនាញកោសល្យវិច័យរួច ក៏បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៉ែន នួន


ចែករំលែក៖