ព័ត៌មានទាន់ហេតុការណ៍៖

ស្លាប់ទៀតហើយ! ស្លាប់ទាំងម្តាយ និងកូននៅក្នុងមន្ទីរពេទ្យគាំពារមាតា និងទារក ដោយមិនដឹងមូលហេតុច្បាស់លាស់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រីជាកម្មការិនីកាត់ដេរម្នាក់សម្រាលកូនទី៣ បែរជាគ្រូពេទ្យមិនយកចិត្តទុកដាក់បណ្តោយឲ្យស្លាប់ទាំងម្តាយ ទាំងកូន (មិនទាន់បានសម្រាលផង) បង្កឲ្យភ្ញាក់ផ្អើលនៅវេលាម៉ោង៧យប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងមជ្ឈមណ្ឌលគាំពារមាតា និងទារក ហៅមន្ទីរពេទ្យជប៉ុន ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនរងគ្រោះដែលស្លាប់ពេលឈឺពោះសម្រាលកូននេះ ឈ្មោះ ឈៀ សារិន អាយុ៣០ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រ ស្នាក់នៅភូមិក្រាំងម្កាក់ ឃុំត្រពាំងស្វាយ ស្រុក អង្គស្នួល ខេត្តកណ្តាល។ ចំណែកឯប្តីមាន ឈ្មោះ ជូ ភារ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មុខ របរជាសហជីព ស្នាក់នៅជាមួយប្រពន្ធ ។

បើតាមសម្តីរបស់ឪពុកជនរងគ្រោះក៏ ដូចជាប្តីរបស់ជនរងគ្រោះបានឲ្យដឹងថា ប្រពន្ធរបស់គាត់មានកូនប្រុស២នាក់ រួច មកហើយ ដែលកូនប្រុសបងអាយុ១០ឆ្នាំ និងកូនប្រុសប្អូនអាយុ៦ឆ្នាំ ហើយបាន ពពោះកំណើតកូនទី៣ក៏ទៅពិនិត្យឃើញ ថាជាកូនស្រី ។

នៅថ្ងៃទី២៧ ខែឧសភា ប្រពន្ធរបស់​គាត់ឈឺពោះសម្រាលកូន ហើយនៅវេលា ម៉ោង១០ព្រឹកថ្ងៃទី២៧ គាត់បានដឹកប្រពន្ធ ទៅពិនិត្យផ្ទៃពោះ ដើម្បីសម្រាលកូននៅ មជ្ឈមណ្ឌលជាតិគាំពារមាតានិងទារក ហៅ ពេទ្យជប៉ុន ពីព្រោះគាត់មានប័ណ្ណស.ស.ប។

បុរសជាប្តីបានឲ្យដឹងថា បន្ទាប់ពីគ្រូ ពេទ្យពិនិត្យផ្ទៃពោះ នៅថ្ងៃទី២៧ ខែ ឧសភា ហើយពេទ្យបានប្រាប់ថា ជិតដល់ ពេលសម្រាលកូន និងបានឱ្យសម្រាកនៅ មន្ទីរពេទ្យ ដើម្បីតាមដាន ហើយរូបគាត់ និងប្រពន្ធបានសម្រាកនៅក្នុងមន្ទីរពេទ្យ បានមួយយប់រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី ២៨ ខែឧសភា ស្រាប់តែប្រពន្ធរបស់គាត់ ចាប់ផ្តើមឈឺពោះម្តងទៀត។ គាត់បានទៅ ប្រាប់គ្រូពេទ្យ ហើយគ្រូពេទ្យបានយកទៅ ពិនិត្យ ហើយប្រាប់គាត់វិញថា ជិតដល់ ពេលសម្រាលកូន។ ភ្លាមៗនោះគាត់បាន ទូរស័ព្ទប្រាប់ឪពុកថា ប្រពន្ធឈឺពោះសម្រាល កូនហើយ ។

ចំណែកប្រពន្ធរបស់គាត់ត្រូវបានគ្រូ ពេទ្យរុញដាក់លើប្រង់កាអូសយកចូលទៅ ក្នុងបន្ទប់សម្រាលកូន ដែលនៅក្នុងបន្ទប់ សម្រាលកូននោះមានពេទ្យស្រី៤ទៅ៥ នាក់ ដែលជាក្មេងៗសង្ស័យថា ជាពេទ្យចុះ កម្មសិក្សាជាអ្នកចាំបង្កើតកូនរបស់គាត់។ ម្យ៉ាងទៀតនៅក្នុងបន្ទប់នោះមិនមាន ឧបករណ៍គ្រប់គ្រាន់ទេ ឃើញតែគ្រូពេទ្យ បន្តិចរត់ទៅយកនេះរត់ទៅយកនោះ និង មានគ្រូពេទ្យពាក់ស្រោមដៃបង្កើតកូនប៉ះចំ ស្បូនបង្កឲ្យបែកទឹកភ្លោះហូរឈាមចេញ មកដាច់ខ្យល់ស្លាប់ភ្លាមៗទាំងម្តាយទាំងកូន មិនទាន់សម្រាលផង ។

ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពី ឃើញប្រពន្ធរបស់គាត់ស្លាប់ទាំងមិនទាន់ បានសម្រាលកូនផងនោះ ក្រុមគ្រូពេទ្យ ដែលជាអ្នកសម្រាលកូនបាននាំគ្នាគេច ខ្លួនអស់ មិនមានគ្រូពេទ្យណាម្នាក់ចេញ មុខមកបកស្រាយប្រាប់ពួកគាត់ ដែលជា សាច់ញាតិជនរងគ្រោះទេ។ ដោយសារតែ គាត់ក្រីក្រគ្មានលុយគ្មានអំណាច និងតទល់ ជាមួយពួកគេ ទីបំផុតបែរជាប្រពន្ធស្លាប់ ទាំងវេទនាជាងបង្កើតពេទ្យឆ្មបតាមផ្ទះ ទៅវិញ ។

បុរសជាប្តី និងសាច់ញាតិស្រ្តីរងគ្រោះ សូមអំពាវនាវដល់ក្រសួងសុខាភិបាល ដែលមានលោក ម៉ម ប៊ុនហេង ជារដ្ឋមន្ត្រី មេត្តាជួយរកយុត្តិធម៌ដល់គ្រួសារពួកគាត់ ផងកុំឱ្យអ្នកក្រស្លាប់ដូចសត្វធាតុបែបនេះ។

ក្រោយពេលកើតហេតុ សពជនរងគ្រោះ ត្រូវបានសាច់ញាតិបងប្អូនរួមទាំងប្តីយក ទៅធ្វើបុណ្យនៅស្រុកកំណើតទៅតាម ប្រពៃណីទាំងហួសចិត្ត ដោយសារតែគាត់ ក្រគ្មានលុយឱ្យពេទ្យ ទើបគ្រូពេទ្យមិនបាន យកចិត្តទុកដាក់ក្នុងការបង្កើតកូនរបស់ គាត់ទុកឱ្យប្រពន្ធនិងកូនស្លាប់ទាំង២នាក់ ទាំងមិនអស់ចិត្ត ។

កាលពីថ្ងៃម្សិលមិញភ្នាក់ងារកាសែត នគរវត្ត មិនអាចរកការបកស្រាយពីភាគី មន្ទីរពេទ្យបានទេជុំវិញករណីនេះ៕ ហេង នរិន្ទ្រ


ចែករំលែក៖