ព័ត៌មានទាន់ហេតុការណ៍៖

ជំនន់ទឹកភ្លៀងបុកផ្តាច់ស្ពានឫស្សីកោះប៉ែន ស្របពេលស្ពានកោះមិត្តបើកបណ្តោះអាសន្ន

ចែករំលែក៖

ខេត្តកំពង់ចាម៖ ស្ពានឫស្សីកោះប៉ែន ដែលអាចទ្រទម្ងន់បានជាច្រើនតោន ហើយល្បីល្បាញដល់ក្រៅប្រទេសទៀតនោះ ពេលនេះទឹកទន្លេឡើងហើយត្រូវខ្សែទឹកហូរបុកដាច់ទៅហើយកាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧។

ទោះបីជាយ៉ាងនេះក្តីប្រជាពលរដ្ឋក៏មិនជួបនឹងក្តីកង្វល់ដែរ ព្រោះស្ពានកោះមិត្តថ្មី មានប្រវែង៧៧៩ម៉ែត្របានសាងសង់ឡើងដោយក្រុមកងវិស្វកម្មរបស់ក្រសួងការពារ ជាតិដែលជាអំណោយរបស់សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន និងជា ចំណងដៃថ្មីមួយត្រូវបើកឲ្យដំណើរការឆ្លងជាបណ្ដោះអាសន្នហើយ។

សូមបញ្ជាក់ថា ស្ពានឫស្សីកោះប៉ែន នៅមុខវត្តដីដុះសម្រាប់ឆ្លងទៅកោះប៉ែន ស្រុកកំពង់សៀមបាក់ដោយសារខ្សែទឹក បុកហូរក៏ពិតមែន តែស្ពានកោះមិត្ត គឺអាច អនុញ្ញាតឲ្យប្រជាពលរដ្ឋឆ្លងជា បណ្ដោះ អាសន្នពីកំពង់ចាមទៅមកកោះមិត្ត ឬកោះ ប៉ែនរហូតដល់ត្រូវបើកសម្ពោធដាក់ឲ្យប្រើ ប្រាស់ជាផ្លូវការនាពេលខាងមុខនេះ ។

ទោះជាយ៉ាងក្តីស្ពានដែលធ្វើពីឫស្សីជាច្រើនដើមបន្ទាប់ពីបញ្ចប់រដូវវស្សា និងទឹក ឡើងរួចគេនឹងចាប់ផ្តើមកសាងស្ពាននេះសាជាថ្មីដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្សាន្តនៅខេត្តកំពង់ចាម ៕ ហេង សូរិយា


ចែករំលែក៖