ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានថ្លែងលើបណ្តាញសង្គមហ្វេសប៊ុក កាលពីរសៀលថ្ងៃទី២៩ ខែឧសភា ដោយ អរគុណ លោកតា អ៊ំុពូ មា មីង បងប្អូន និងក្មួយៗទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតឲ្យ “គណបក្សប្រជាជន” ។
សម្តេចតេជោថ្លែងថា៖ «យើងបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” នៅថ្ងៃទី ៤ មិថុនា !
អរគុណ លោកយាយ លោកតា អុំពូមាមីង បងប្អូន និងក្មួយៗទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយ “គណបក្សប្រជាជន”។ ជ័យជំនះបក្សយើងគឺបាននាំមកនូវសន្តិភាព និងការរីកចម្រើនពិតៗមក ទល់សព្វថ្ងៃនេះ។ ដោយសារបក្សយើងជាបក្ស “ពូកែធ្វើ” និង”ពូកសាងប្រទេស” ទើបបក្សយើង “ឈ្នះ ឆ្នោត”! នេះជាមោទនៈភាពរបស់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
“គណបក្សប្រជាជនកម្ពុជា’ បានសង្រោ្គះជាតិផុតពីរបបកាប់សម្លាប់ និងសង្រ្គាមស៊ីវិល ជាយូរមកហើយ ពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ កាលពីថ្ងៃទី៧ មករា ឆ្នាំ១៩៧៩។ ពេលនេះគឺជាដំណាក់កាល នៃការកសាងប្រទេស ជាតិអោយកាន់តែ សប្បូរសប្បាយជឿនលឿនទៅមុខ។ កម្ពុជាមិនដើរត្រឡប់ ថយក្រោយឡើយ។
យើងរួមដៃគ្នាទៅបោះឆ្នោតអោយ “គណបក្សប្រជាជនកម្ពុជា” អោយបានគ្រប់គ្នានៅថ្ងៃទី ៤ មិថុនា ខាងមុខនេះកុំបីខាន!» ៕
រូបភាព៖ ហ្វេសប៊ុកសម្តេចតេជោ