តាមអង្គការ BMI Research ដែលមានឯកទេសស្រាវជ្រាវពីហិរញ្ញវត្ថុរបស់ ក្រុមហ៊ុន Fitch បានព្យាករណ៍ថា តួលេខលក់រថយន្តនៅក្នុងប្រទេស តំបន់អាស៊ីភាគអាគ្នេយ៍កើនឡើងដល់ទៅ៨,១ភាគរយនៅក្នុងឆ្នាំ២០១៧នេះ គឺកើនឡើង ទ្វេដង បើប្រៀបធៀបនឹងឆ្នាំ១០១៦ ដែលមានតែ ៣,១ភាគរយប៉ុណ្ណោះ។ ចំណែកកំណើនលក់រថយន្តនៅតំបន់អាស៊ីទាំងមូល កើនឡើង៣,៧ភាគរយនៅក្នុងឆ្នាំនេះ។
តាមអង្គការ BMI Research បានសរសេរនៅក្នុងរបាយការណ៍របស់ខ្លួនថា យើងសង្ឃឹមថា ប្រទេសកម្ពុជា ហ្វីលីពីន និងវៀតណាម នឹងក្លាយជាទីផ្សាររថយន្តដែលមានសក្តានុពលបំផុតនៅក្នុងតំបន់ អាស៊ីភាគអាគ្នេយ៍នៅក្នុងឆ្នាំ២០១៧នេះ ដោយមានកំណើតតាមការព្យាករណ៍ គឺ ២០,៤ភាគរយ នៅកម្ពុជា ១៩,២ភាករយនៅហ្វីលីពីន និង ១៨ភាគរយនៅវៀតណាម។
ចំនួនរថយន្តលក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី, ម៉ាឡេស៊ី, ហ្វីលីពីន, សឹង្ហបុរី, ថៃ និងវៀតណាមកើតឡើង១៤ភាគរយ នៅខែមីនា ឆ្នាំ២០១៧ ដោយមានរថយន្ត៣១៦.៣៦គ្រឿង។ នេះជាខែទី៥ ដែលលក់រថយន្តកើនឡើងជាបន្តបន្ទាប់។
ក្រុមហ៊ុនតូយូតាលក់ដាច់ជាងគេបំផុត នៅក្នុងតំបន់ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចតំបន់ទាំងមូល។
តាមការប្រកាសរបស់មជ្ឈមណ្ឌល ស្រាវជ្រាវ Pew របស់អាមេរិកបានឲ្យដឹងថា នៅក្នុងឆ្នាំ ២០១៤ មានតែប្រទេសម៉ាឡេស៊ី និងថៃទិញរថយន្តច្រើនជាងគេ គឺមានរហូតដល់ទៅ៨២ភាករយ។ ចំណែក ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាមវិញ មានតែ ៦ភាគរយ,៤ភាគរយ, និង២ភាគរយប៉ុណ្ណោះ។
សេដ្ឋកិច្ចកើនឡើង ការទិញរថយន្តកើនឡើង ធ្វើឲ្យស្ថានភាពចរាចរណ៍នៅទីក្រុងធំៗកក់ស្ទះ ដូចជាទីក្រុងបាំងកក ប្រទេសថៃ ទីក្រុង ហ្សាការតា ប្រទេស ឥណ្ឌូនេស៊ី និងទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ជាដើម។ មួយវិញទៀត ការ ពង្រីកផ្លូវចរាចរណ៍ជួបផលលំបាកយ៉ាងខ្លាំង ដោយសាតែផ្ទះច្រើន អគារខ្ពស់ៗ។
ទីក្រុងបាងកក និងទីក្រុងហ្សាការតាឈរលំដាប់ទី២ និងទី៣លើពិភពលោក ជាទីក្រុងកកស្ទះចរាចណ៍ខ្លាំងបំផុត លើពិភពលោកនៅក្នុងឆ្នាំ២០១៦ តាមការស្រាវជ្រាវពីចរាចរណ៍នៅទីក្រុង៣៩០ ក្នុង៤៨ប្រទេស ដែលមានចរាចរណ៍កកស្ទះ។
ចំនួនរថយន្តកើនឡើងបង្កឲ្យមានវិបត្តិកក់ស្ទះ និងការបំពុលបរស្ថានកាន់តែខ្លាំងឡើងនៅក្នុងតំបន់។ ប៉ុន្តែ កំណើននោះ ជាសញ្ញាដ៏ល្អ សម្រាប់សេដ្ឋកិច្ចនៅក្នុងតំបន់ទាំងមូល ដែលមានសេដ្ឋកិច្ចកើនឡើងខ្ពស់ជាងតំបន់នានាលើពិភពលោក៕ ម៉ែវ សាធី