ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​បញ្ជូន​បុរស​ម្នាក់​មក​តុលាការ​សាកសួរ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​ស្លាប់​បុរស​ម្នាក់​នៅ​ស្រុក​កណ្ដាល​ស្ទឹង​

ចែករំលែក៖

ខេត្តកណ្ដាល​៖​ នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​ បញ្ជូន​បុរសម្នាក់​​មក​អយ្យការ​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សាកសួរ​ករណី​បង្ក​គ្រោះថ្នាក់​ចរាចរ​បើក​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឲ្យ​បុរស​ចំណាស់​ម្នាក់​ស្លាប់​ពេល​នាំ​ទៅ​សង្គ្រោះនៅ​មន្ទីរពេទ្យ​ ។​ បច្ចុប្បន្ន​បុរស​រូប​នេះ​ កំពុង​ស្ថិត​ក្រោម​ការ​សាកសួរ​របស់លោក​ ឯក​ ស៊ុន​រស្មី​ ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ។

នគរបាល​បញ្ជាក់​ថា​ បុរស​រូប​នេះ​ឈ្មោះ​ ​ចាប សុលីប ភេទ ប្រុស អាយុ៤០ឆ្នាំ​ ជា​អ្នក​បើកបរ​ក្រុមហ៊ុន​ ទ្រី​ ស៊ូ​ម៊ី​ ។​ រីឯ​ជនរងគ្រោះ​ឈ្មោះ​ សំរោង ទុយ ភេទប្រុស អាយុ៧៩ឆ្នាំ ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​ កើត​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣០​ ខែ​ឧសភា​ នៅ​ចំណុច​ផ្លូវលំ ភូមិព្រៃទទឹង ឃុំត្រពាំងវែង ស្រុកកណ្តាល​ស្ទឹង​ ៕​ ចេស្តា


ចែករំលែក៖