ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវគ្រួសក្រហម១ខ្សែប្រវែង៧០០ម៉ែត្រ នៅខាងក្រោយផ្សារលើធំថ្មីហៅ ផ្លូវ តា អុច ត្រូវបានជួសជុល ឱ្យពលរដ្ឋប្រើប្រាស់ ក្នុងសង្កាត់សាលាកំរើក

ចែករំលែក៖

ខេត្តសៀមរាប៖ ផ្លូវគ្រួសក្រហម១ខ្សែប្រវែង៧០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ ដែលបានខូចខាត ពីកន្លងទៅ ដោយសារ រថយន្តធំៗ ដឹកធ្ងន់ បណ្តាលឱ្យក្រហុក ធំៗ ដែលត្រូវបានជួសជុល ផ្លូវបេនឡានចុងកៅស៊ូ ចាស់ តភ្ជាប់មក ហ្នឹង ផ្លូវនៅខាង​ក្រោយ​ផ្សារ​លើធំថ្មី (ហៅ ផ្លូវ តា អុច)ស្ថិតនៅ​ក្នុង​ភូមិតាវៀន សង្កាត់​សាលា​កំរើក ក្រុងសៀមរាប ដើម្បី ឱ្យពលរដ្ឋប្រើប្រាស់ នាថ្ងៃទី​៣០ ខែឧសភា ឆ្នាំ២០១៧ ដឹកនាំក្រុមការងារចុះជួយមូលដ្ឋានដោយលោក អ្នកឧកញ៉ា សៀង ណាំ តំណាង​រាស្ត្រមណ្ឌលសៀមរាប និង សូរ ប្លាតុង អភិបាលក្រុងសៀមរាប​ និងអាជ្ញាធរ​មូល​ដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅអមសងខាងផ្លូវ ដែលបានចូលរួមផងដែរ។

តាមប្រសាសន៍របស់លោក សោ តារា មេភូមិតាវៀនបានប្រាប់ឱ្យដឹងថា ការជួសជុលផ្លូវ​១ខ្សែ​នេះ គឺ ដោយមានវត្តមានលោកសូរ ប្លាតុង អភិបាលនៃគណអភិបាលក្រុងសៀមរាប រួមជាមួយក្រុមការងារចុះជួយមូលដ្ឋាន សង្កាត់សាលាកំរើក ដឹកនាំដោយ លោក សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀម​រាប និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញចូលរួមពិនិត្យ និង ជួស​ជុលផ្លូវចំនួន១ខ្សែរប្រវែងចំនួន៧០០ម៉ែត្រ ក្នុងសង្កាត់សាលាកំរើក ដោយសារផ្លូវ​នោះពី​មុន បានខូចខាត ជាច្រើនកន្លែង ចាប់ពីផ្លូវបេនឡានចាស់ទៅដល់ចំណុចផ្លូវខាងក្រោយផ្សារលើធំថ្មី(ហៅ ផ្លូវ តា អុច) និងរួចរាល់មុនពេលឆាប់ៗខាងមុខនេះ។

មានប្រសាស៍ក្នុងឱកាសនាពេលនោះដែរលោក ឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តសៀមរាបថា ដោយមានការ សំណូមពរ ពីបងប្អូនប្រជាពលរដ្ឋ តាមរយះ សមា​ជិកក្រុមប្រឹក្សាសង្កាត់សាលាកំរើក តាមរយះរដ្ឋបាលក្រុងសៀមរាបលោក ក៏បានដឹកនាំគ្រឿង​ចក្រ ចាប់ផ្តើមជួសជុលផ្លូវគ្រោះក្រហម ១ខ្សែនេះ ដែលមានបណ្តោយប្រវែង ៧០០ ម៉ែត្រ និង​ទទឹង៦ម៉ែត្រ ជូនតាមការស្នើរសុំរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីបង្ករលក្ខណះងាយស្រួលក្នុងការធ្វើដំណើរ របស់ពួកគាត់ផងដែរ។

ក្នុងនាមលោក ជា អ្នកតំណាងរាស្ត្រ មណ្ឌលសៀមរាប សូមបងប្អូនប្រជាពលរដ្ឋទាំង​អស់មេត្តា បន្តការគាំទ្របោះឆ្នោត ជូនគណបក្សប្រជាជន ដែលខំធ្វើ បំរើបងប្អូនប្រជាពលរដ្ឋពិតប្រាកដ ដើម្បីទទួលបានសន្តិភាព និងសមិទ្ធផលថ្មីៗនៃការអភិវឌ្ឍន៍ បន្តទៅមុខទៀត៕​ ប៊ុន រិទ្ធី


ចែករំលែក៖