ព័ត៌មានទាន់ហេតុការណ៍៖

ផ្លូវងងឹតជិះម៉ូតូលឿនពេកមិនប្រយត្ន័ជ្រុលទៅប៉ះម៉ូតូមួយគ្រឿងទៀតរងរបួស៣នាក់

ចែករំលែក៖

ភ្នំពេញ៖ បុរស២នាក់ស្រវឹងស្រាជិះម៉ូតូលឿន ក្នុងស្ថានភាពផ្លូវងងឹត មិនប្រយ័ត្នជ្រុលទៅប៉ះម៉ូតូមួយទៀតបណ្ដាលឲ្យដួលរងរបួស៣នាក់ ។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញម៉ូតូម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1DH.3578 បើកបរដោយបុរសម្នាក់ និងឌុបមិត្តភក្តិម្នាក់ទៀត ធ្វើដំណើរទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះម៉ូតូមួយទៀតម៉ាកស្គុបពីពណ៌ស ដែលជិះដោយបុរសម្នាក់ទិសដៅបញ្ច្រាសគ្នា បណ្ដាលដួលបែកមុខបែកមាត់ រងរបួសទាំងសងខាង ភ្លាមត្រូវរថយន្តសង្ក្រោះដឹងយកទៅព្យាបាលនៅពេទ្យឯកជន។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកវាសវែងយកម៉ូតូទាំង២ ទៅរក្សាទុកនៅអធិការខណ្ឌមានជ័យរង់ចាំដោះស្រាយនៅពេលក្រោយ៕ ភារ៉ា ដង្កោ


ចែករំលែក៖