ខេត្តព្រះសីហនុ៖ បុរសជនជាតិទួរគីម្នាក់បាត់បង់ជីវិតកាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៧ វេលាម៉ោង ១៤និង២០នាទី នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងក្រុមទី៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ដោយសារមានជំងឺសួតរ៉ាំរ៉ៃ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះ (សាកសព) ឈ្មោះ MURAT KIZILDAG ភេទប្រុស ថ្ងៃខែឆ្នាំកំណើត ១៨-០១-១៩៧៦ សញ្ជាតិ ទួរគី មុខរបរ អ្នកជំនួញ កាន់លិខិតឆ្លងដែនលេខ U13829565 មានសុពលភាពដល់ថ្ងៃទី៣០-០៥-២០១៩ ទិដ្ឋាការលេខ EI 01177309 មានសុពលភាពដល់ថ្ងៃទី០១-០៨-២០១៧ ។
តាមការបញ្ជាក់ពីលោកវេជ្ជៈបណ្ឌិត ហាក់ បញ្ញាវឌ្ឍន៍ ជាគ្រូពេទ្យព្យាបាល បានបញ្ជាក់ថា ជនរងគ្រោះ (សាកសព) ត្រូវបានមិត្តភក្កិនាំយកមកមន្ទីរពេទ្យតាមរយៈម៉ូតូកង់បី មកដល់មន្ទីរពេទ្យនៅវេលាម៉ោង ១០និង៣៥នាទី និងបានស្លាប់នៅម៉ោង ១៤និង២០នាទី ថ្ងៃខែ ឆ្នាំដដែល ដោយជំងឺសួតរ៉ាំរ៉ៃ ។
បច្ចុប្បន្នសាកសព ត្រូវបានសមត្ថកិច្ចបច្ចេកទេស វិទ្យាសាស្រ្តត្រួតពិនិត្យរួចរាល់ហើយ និងបានរក្សាទុក (សាកសព) នៅកន្លែងដដែល រង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូតសាម៉ី ៕ ឆ្លាម សមុទ្រ