ខេត្តស្វាយរៀង៖ បុរសម្នាក់បានយកម៉ាស៊ីនបូមទឹកដាក់ស្រែហើយមានភ្លៀងធ្លាក់មួយមេលាយនឹងរន្ទះបាញ់បណ្តាលឲ្យបាត់បង់ជីវិតគួរឲ្យសង្វេគកកាលពីវេលាម៉ោង៦និង៣០នាទីល្ងាច ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ក្រុមគ្រួសារ និងអ្នកភូមិបានប្រទះឃើញប្ដីដេកស្លាប់ដោយរន្ទះបាញ់នៅវាលស្រែខាងក្រោយផ្ទះនៅវេលាម៉ោង រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីបាត់ប្ដីយូរពេក។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសរងគ្រោះឈ្មោះគុជ នឿន អាយុ៣២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិក្រាំងលាវ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។
ក្រោយពីទទួលព័ត៌មានពីលោកមេភូមិមេឃុំរួចមក សមត្ថកិច្ចនគរបាលក៏ដូចជានគរបាលជំនាញខេត្ត ក៏បានចុះមកពិនិត្យសាកសពទឹបដឹងថា បុរសខាងលើស្លាប់ដោយរន្ទះបាញ់ពិតមែន ព្រោះមិនមានស្នាកស្នាមអ្វីគួរឲ្យសង្ស័យជាអំពើឃាដកម្មនោះទេ។
បើតាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុ បុរសខាងលើបានយកម៉ាស៊ីនបូមទឹកទៅវាលស្រែ ដើម្បីបង្ហារដាក់ទឹកក្នុងស្រែប្រមាណ២០នាទី ក៏មានភ្លៀងស្រិចៗលាយឡំនឹងរន្ទះមួយឆ្វាត់បណ្ដាលឲ្យអ្នកភូមិនាំគ្នារត់ចូលជ្រកក្នុងផ្ទះរៀងៗខ្លួន។
ប្រភពបន្តថា ក្រោយមកនៅវេលាម៉ោង១២យប់ក៏មានការភ្ញាក់ផ្អើលថា បុរសខាងលើបានដេកស្លាប់នៅវាលស្រែដោយសង្ស័យរន្ទះបាញ់កាលពីល្ងាចមិញបាត់ទៅហើយ ៕ យឹម សុថាន