ព័ត៌មានទាន់ហេតុការណ៍៖

លោកអុិត សេដ្ឋា ពិធីករទូរទស្សន៍ស៊ីធីអិន មានជំងឺធ្ងន់

ចែករំលែក៖

ភ្នំពេញ៖ កាលពីវេលាម៉ោង១ និង៣០នាទីរសៀល ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៧ លោកអុិត សេដ្ឋា ពិធីករទូរទស្សន៍ស៊ីធីអិនមានជំងឺធ្ងន់ត្រូវបានគេដឹកតាមរថយន្តយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ដោយលោកមិន អាចទ្រាំការឈឺចុកចាប់ក្នុងពោះដែលធ្វើឲ្យលោកមានសភាពស្គម ស្រកសាច់អស់ជាច្រើនខែមកហើយ។

លោក អុិត សេដ្ឋា ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈដែលលោកកំពុង ឈរនិយាយដំណើរការកម្មវិធី “មន្តសេ្នហ៍ សំនៀង” ផ្សាយផ្ទាល់របស់ស៊ីធីអិន។ ក្នុងសប្តាហ៍នេះ លោកបានចាប់ដៃគូជាមួយ អ្នកនាង មាស ម៉ូលីណា ខណៈអ្នកនាង យុគ ចិន្តា សម្រាកមួយរយៈទៅកាន់សហ រដ្ឋអាមេរិក។

យ៉ាងណាអ្នកស្និទ្ធនឹងលោក អុិត សេដ្ឋា បានបង្ហើបឲ្យដឹងថាលោកមានជំងឺហើម ពោះ(ទាចទឹក)ធ្លាក់ខ្លួនចុះស្គមជាបន្តបន្ទាប់ អស់រយៈពេលជាច្រើនខែមកហើយ។ គ្រាន់ តែពីមុនៗធូរស្បើយខ្លះ លោកនៅមាន កម្លាំងធ្វើកម្មវិធីនៅស៊ីធីអិននិងម៉ាយធីវីជា ប្រចាំ។លុះមកដល់ រសៀលថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០១៧ លោកកំពុងដំណើរការ កាន់កម្មវិធី “មន្តស្នេហ៍សំនៀង” ស្រាប់តែ ជំងឺធ្វើទុក្ខធ្ងន់រហូតផ្អាកមិនបានផ្សាយនៅ លើឆាក ទុកឲ្យអ្នកនាង មាស ម៉ូលីណា ដំណើរការកម្មវិធីតែម្នាក់ឯង។ គ្រានោះ អ្នកនាង ម៉ូលីណា បានប្រកាសនៅលើ កញ្ចក់ទូរទស្សន៍ភ្លាមៗថា លោក សេដ្ឋា ឈឺធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យព្យាបាល ជាបន្ទាន់។

នៅក្នុងហ្វេសបុករបស់លោក ហេង ប៊ុនលាភ ដែលបានចូលរួមច្រៀងនៅកម្ម វិធី “មន្តស្នេហ៍សំនៀង” ក្នុងទីតាំងសាលា មធ្យមសិក្សាវិចិត្រសិល្បៈបានលើកឡើង ថា លោកមកច្រៀងពេលនេះឃើញលោក អុិត សេដ្ឋា គាត់ធ្លាក់ខ្លួនឈឺស្គមស្គាំងខ្លាំង គឺប៉ោងពោះ ឥឡូវប្រឈមគ្រោះថ្នាក់ធ្ងន់ធ្ងរ។

អ្នកគាំទ្រដែលស្រឡាញ់លោក អុិត សេដ្ឋា បានសម្តែងការអាណិតអាសូរនិង រន្ធត់ ពេលដឹងថា ពិធីករជើងចាស់រូបនេះ មានជំងឺយូរមកហើយៗបាននាំគ្នាបន់ស្រន់ ឲ្យលោកឆាប់ជា ពីជំងឺដើម្បីបំពេញ ការងារឡើងវិញ ៕ ប្រាថ្នា


ចែករំលែក៖