ព័ត៌មានទាន់ហេតុការណ៍៖

សង្ស័យប្រចណ្ឌ ភេទទី៣ចាក់បុរសម្នាក់របួសធ្ងន់ ពេលដឹកទៅសង្គ្រោះជួបគ្រោះថ្នាក់ចរាចរណ៍របួសបន្ថែមទៀត ស្លាប់នៅមន្ទីរពេទ្យ

ចែករំលែក៖

ខេត្តស្ទឹងត្រែងៈ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១១,០០នាទីយប់ នៅចំណុចភូមិកណ្តាល សង្កាត់ ក្រុង ខេត្តស្ទឹងត្រែង មានឃាត្តកម្មកើតឡើងរវាងប្រុសៗ ស្រឡាញ់គ្នា ដោយមានការប្រចណ្ឌ ទើបមានហិង្សាបង្កឲ្យភាគី ម្ខាងរងរបួសធ្ងន់ ជនសង្ស័យដៃដល់ដឹកទៅមន្ទីរ ទៅដល់ពាក់កណ្តាលផ្លូវ ត្រូវគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូដឹងអ្នករបួស នឹងម៉ូតូអ្នកធ្វើដំណើរផ្សេងមួយទៀត បណ្តាលរងរបួសធ្ងន់ទាំងសងខាង ត្រូវបានដឹកយកទៅមន្ទីរពេទ្យរៀងៗខ្លួន ចំណែកជនរងគ្រោះត្រូវជនសង្ស័យចាក់នោះបានស្លាប់នៅពេទ្យខេត្ត ក្នុងថ្លុកឈាម យ៉ាងអាណោចអាធ័មដោយសារគ្រូពេទ្យមិនយកចិត្តទុកដាក់នោះទេ ទុកឲ្យអ្នកជំងឺ ប្រកាច់ដាច់ខ្យល់ស្លាប់ហើយទើបធ្វើចលនា ចំណែកជនសង្ស័យរងបួសធ្ងន់ត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរៀប។

តាមការរៀបរាប់ប្រាប់ឲ្យដឹងពីម្ចាស់ផ្ទះជួលឈ្មោះទា លៀងវ៉េង (ហៅទី) រស់នៅចំណុចកើតហេតុខាងលើបានឲ្យដឹងថាៈ ជនរងគ្រោះឈ្មោះរ៉េត រដ្ឋា អាយុ២៨ឆ្នាំ មុខរបជាមន្ត្រីសូរិយោដី មកជួលផ្ទះគាត់ស្នាក់នៅងាយស្រួលធ្វើការ ព្រោះមន្ទីរនៅក្បែរ ហើយគាត់ជាមនុស្សស្លូតបូត ។ គាត់បន្តទៀតថា ជនសង្ស័យធ្លាប់មានទំនាក់ទំនង គ្នាជាមួយជនរងគ្រោះឧស្សាហ៍ចេញចូលញឹកញាប់តែមិនដឹងថា មានការទំនាក់ទំនងលើសពីមិត្តភក្តិយ៉ាងណានោះ គាត់មិនដឹងទេ តែចរឹកជនសង្ស័យនោះដូចជាស្រី ។ ក្រោយពេលកើតហេតុ បានឮសំឡេងជនរងគ្រោះស្រែកឲ្យជួយ ហើយក៏បានឮសំឡេងជនសង្ស័យនិយាយថា បងឯងធឺអីចឹង ក្រោយមកជនសង្ស័យបញ្ឆេះម៉ូតូចាំហើយជនសង្ស័យប្រាប់គាត់ថាដឹកជនរងគ្រោះ ទៅពេទ្យ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពេលកើតហេតុជនសង្ស័យ ឈ្មោះប៉ម រស់នៅភូមិកាំងកាចូរ ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ មុខរបសំអាងការ ជាប្រភេទទីបី បានឌុបជនរងគ្រោះយកទៅពេទ្យ គោលបំណងដឹកយកទៅទំលាក់ចោលដើម្បីបំបាត់ដាន តែក្នុងពេលឌុបនោះមិនសម្រេចបានទៅបុកគ្នានឹងម៉ូតូមួយទៀត នៅចំណុចកងចក្របណ្តាលឲ្យរងបួសទាំងសងខាង រីឯជនរងគ្រោះកាន់តែធ្ងន់ថែមទៀត ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យរៀងៗខ្លួន ។

ប្រភពដដែលបានបន្តទៀតថា ដោយស្ថានភាពច្របូកច្របល់ ថា ជាគ្រោះថ្នាក់ចរចរណ៍ទើបគ្រូពេទ្យបានបញ្ជូនជនសង្ស័យទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាបបន្ត ហើយក្រោយពីការស្រាវជ្រាវរបស់សមត្ថកិច្ចទើបដឹងថា ជាឃាតកម្ម ។

បច្ចុប្បន្នជនសង្ស័យបានដឹងខ្លួនហើយតែ ឋិតក្នុងការមើល និងតាមដានរបស់សមត្ថកិច្ចនៅទីនោះ និងត្រៀមបញ្ជូន ត្រឡប់មកខេត្តស្ទឹងត្រែង ដើម្បីចាត់ការទៅតាមច្បាប់ ៕ មាស សុផាត


ចែករំលែក៖