ខេត្តកំពង់ចាម ៖ បុរស ម្នាក់ បាន ស្លាប់ ភ្លាមៗ ដោយសារ កាន់ម៉ូទរ័ឆ្លងចរន្តអគ្គីសនី។
ហេតុការណ៍នេះកើតឡើង កាលពី រសៀល ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៧ នៅ ភូមិ ទី ២ ឃុំ ព្រែក តាន ង់ ស្រុក កោះសូទិន ខេត្តកំពង់ចាម ។
សមត្ថកិច្ច មូលដ្ឋាន បាន ឲ្យ ដឹងថា ជនរងគ្រោះ ឈ្មោះ ភុំ សុខ ហេង ភេទ ប្រុស អាយុ ២៧ ឆ្នាំ រស់នៅ ភូមិ ទី ២ ឃុំ ព្រែក តាន ង់ ស្រុក កោះសូទិន ។
សាក្សី នៅ កន្លែង បាន ប្រាប់ថា មុន កើតហេតុ ជនរងគ្រោះ បាន យក ម៉ូ ទ័ រ ដៃ អា ឈើ ទៅ កាត់ឈើ កុង ផ្លាក កេ ពេល ចាប់ ម៉ូ ទ័ រ ប្រុង ជ្រាក ឈើ ម៉ូ ទ័ រ ក៏ ឆ្លង ចរន្ត អគ្គស នី ឆក់ ដៃ ខាងស្ដាំ ជាប់ រហូត ទាល់តែ ដួល ក្រាប លើ ម៉ូ ទ័ រ ដាច់ខ្យល់ ស្លាប់ តែម្តង ។
ក្រោយពេល កើតហេតុ សមត្ថកិច្ច បាន ពិនិត្យ លើ សាកសព ឃើញថា ជនរងគ្រោះ ពិតជា ស្លាប់ ដោយ ឆក់ ភ្លើង ពិតប្រាកដ មែន ។ ចំណែក សព បានប្រគល់ ជូន ក្រុម គ្រួសារ យកទៅ ធ្វើបុណ្យ តាម ប្រពៃណី ៕ វណ្ណះ