ភ្នំពេញ: នៅព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចុះត្រួតពិនិត្យគោលដៅស្ថិតតាមបណ្តោយមាត់ទន្លេ ភូមិដើមគរ សង្កាត់-ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ប្រតិបត្តិការនេះដឹកនាំដោយលោក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី។
លោកអ៊ុក ហៃសីឡា បានឲ្យដឹងថា ជនបរទេសចំនួន ៥៥នាក់ ស្រី ១៩នាក់ ជនជាតិវៀតណាម មានឯកសារអន្តោប្រវេសន៍ត្រឹមត្រូវ ក្នុងនោះដែរគ្មានឯកសារត្រឹមត្រូវ ចំនួន ១១នាក់ ស្រី ០៤នាក់ ។
ក្រោយពេលត្រួតពិនិត្យនិងធ្វើរបាយការណ៍រួចបានបញ្ជូនជនបរទេសចំនួន ១១ នាក់ ស្រី ០៤នាក់ ជនជាតិវៀតណាម (គ្មានឯកសារ និងកាន់ឯកសារថតចម្លង) និងដកយកបង្កាន់ដៃ ចំនួន ៤០ច្បាប់ (ពុំមានកាលបរិច្ឆេទច្បាស់លាស់) មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារតាមនីតិវិធី ៕ ជ្រោយពេជ្រ