ព័ត៌មានទាន់ហេតុការណ៍៖

បុរសខ្ទើយម្នាក់សម្រេចចងកសម្លាប់ខ្លួនសង្ស័យវិបត្តិក្នុងគ្រួសារ

ចែករំលែក៖

 

ភ្នំពេញ៖ ប្រុសភេទទី៣ម្នាក់ ត្រូវបានគេប្រទះឃើញចងកសម្លាប់ខ្លួននៅលើដំបូលផ្ទះជាន់ទី៤ សង្ស័យជួបវិបត្តិក្នុងគ្រួសារ ទើបសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្តង បង្កជាការភ្ញាក់ផ្អើលម៉ោង០៤និង៣០នាទី ទៀបភ្លឺថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ នៅលើដំបូលផ្ទះលេខ៩៧E៤ ផ្លូវលេខ ១១០ ក្រុមទី ៤៧ ភូមិទី ៥សង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចតែម្តង ។

សពឈ្មោះ យិន សុផាត ភេទ ប្រុស(ភេទទី ៣ ) អាយុ ៣១ ឆ្នាំ មុខរបរនៅផ្ទះ និងធ្វើស្រីបរទេសនិងមានស្រុកកំណើតនៅភូមិ ស្ថានីយ៍ ឃុំ ស្វាយអាត់ ស្រុក សំពៅមាស ខេត្ត ពោធិសាត់ សព្វថ្ងៃស្នាក់នៅបន្ទប់ជួលជាន់ទី ៣ ផ្ទះកើតហេតុខាងលើ។

យោងតាមប្រភពព័ត៌មានពីឈ្មោះ យិន ស្រីមុំ ត្រូវជាប្អូនរបស់ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថា ពួកគាត់ទាំង២នាក់បងប្អូនសព្វថ្ងៃស្នាក់នៅផ្ទះជួលនៅជាន់ទី៣ ជិតកន្លែងកើតហេតុហើយរយៈពេលប៉ុន្មានថ្ងៃនេះ ជនរងគ្រោះបានត្អូញប្រាប់ថា គាត់ពិបាកចិត្ត តែមិនប្រាបើពីមូលហេតុដែលពិបាកចិត្តនោះទេ តែសព្វថ្ងៃជនរងគ្រោះពុំមានមុខរបរអ្វីពិតប្រាកដនោះទេ លុះដល់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះបានចេញទៅដើរលេងបាត់ ចំណែករូបគាត់វិញ(ប្អូនស្រី)នៅផ្ទះតែម្នាក់ឯង លុះដល់ម៉ោង ១៨និង០០នាទី គាត់ក៏ចាក់សោទ្វារបន្ទប់ចេញទៅធ្វើការ រហូតដល់ម៉ោង ០២យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៧ ប្អូនជនរងគ្រោះត្រឡប់មកពីធ្វើការវិញ ក៏ចាក់សោចូលពុំឃើញជនរងគ្រោះទេ លុះដល់ម៉ោងកើតហេតុខាងលើ ប្អូនស្រីបានឡើងមកដំបូលផ្ទះជាន់ទី៤ ស្រាប់តែឃើញជនរងគ្រោះចងកស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានហេតុការណ៍ចងកសម្លាប់ខ្លួននោះដែរ ជំនាញបានចុះមកពិនិត្យធ្វើកោសល្យវិច័យ ដោយបញ្ជាក់ថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯង(អត្តឃាត)ពិតប្រាកដមែន។

បច្ចុប្បន្ន សពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅវត្តព្រែកឯងសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕ ស តារា


ចែករំលែក៖