ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលប៉ុស្តិ៍បឹងកក់ទី២ ចុះសហការជាមួយសមត្ថកិច្ចជំនាញ ឃាត់ខ្លួនបុរសម្នាក់ និងថ្នាំញៀនមួយកញ្ចប់ធំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយនគរបាលមូលដ្ឋានប៉ុស្តិ៍បឹងកក់ទី២ ចុះមកឃាត់ខ្លួនបុរសម្នាក់ដែលជាប់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាលិទ្ធផលដកហូតបានគ្រឿញៀនមួយកញ្ចប់ធំ ។

ករណីចុះឆែកឆេរគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង១៧និង៤៥ល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៧ នៅចំណុផ្ទះ៥១E/0ផ្លូវ២៨៧ភូមិ១៥ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

ក្នុងប្រតិបត្តិការនេះ ដឹកនាំដោយលោកព្រះជ្ញារងអ៊ុំ សុភក្រ័ អមសាលាដំបូងរាជធានីភ្នំពេញ និងឧត្ដមសេនីយ៍ត្រី ហម គន្ធី នាយករងមន្ទីគឿងញៀនក្រសួងមហាផ្ទៃ ។

ជនសង្ស័យឈ្មោះខាន់ សំណាង អាយុ២៥ឆ្នាំ ស្នាក់ផ្ទះជួល លេខ៥១អឺសេរ៉ូផ្លូវ២៨៧ក្រុម៧១ភូមិ១៥សង្កាត់បឹងកក់២វត្ថុតាងម៉ាទឹកកកចំនួនមួយកញ្ចប់ឬមួយជ្រុង។

ក្រោយប្រតិបត្តិការកម្លាំងបានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃដើម្បីចាត់ការតាមច្បាប់ ៕ស តារា


ចែករំលែក៖