ខេត្តសៀមរាប ៖នៅល្ងាចថ្ងៃទី៧ ខែ មិថុនា ឆ្នាំ២០១៧ បុរសម្នាក់បានស្លាប់ដោយសារសាកថ្មទូរស័ព្ទបណ្ដើរ លេងហ្វេសបុក បណ្ដើរបណ្ដាលឲ្យ ឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង ស្ថិតនៅភូមិបឹង សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ពេលមេឃកំពុងមានភ្លៀងខ្លាំង។
តាមប្រភពពត័មានពីសមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះមានឈ្មោះចែត្រ អាយុ២០ឆ្នាំ រស់នៅភូមិឃុំខាងលើ នៅពេលកើតហេតុជនរងគ្រោះបាន សាក ថ្ម ទូស័ព្ទបណ្ដើរ លេងហ្វេសបុកបណ្ដើរ បានមួយសន្ទុះធំ ក៏មានផ្លេកបន្ទោលជាច្រើនដង ក្រោយមកស្រាប់តែបង្កអោយឆ្លងចរន្ដភ្លើងទូស័ព្ទឆក់ជនរងគ្រោះប្រកាច់ស្លាប់នៅកន្លែងកើតហេតុតែម្ដង ។
ក្រោយកើតហេតុសមត្ថកិច្ចធ្វើកុសលវិច្ច័យ ដោយសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារឆ្លងចរន្ដអគ្គិសនីតាម ការ សាកថ្មទូស័ព្ទ ពិតប្រាកដមែន ទើបប្រគល់សាកសពអោយសាច់ញាត់ក្រុមគ្រួសារចាត់ចែងធ្វើបុណ្យ៕ ប៊ុន រិទ្ធី