ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានគេអះអាងទាំញកាំបិតចុងស្រួច ចាក់ដើមទ្រូងខ្លួនឯងជាប់ឆ្កឹង រួចដួលប្រកាច់ស្លាប់ភ្លាមៗក្នុងថ្លុកឈាមមួយរំពេជ្រ ត្រូវបានគេសង្ស័យមានវិបត្តិផ្លូវចិត្ត(ផ្ទុកមេរោគអេសន៍)។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦ និង៣០ព្រឹក ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិស្ថាន្នី សង្កេត់ស្វាយអាត់ ក្រុង.ខេត្តពោធិ៍សាត់។
លោក វរសេនីយ៍ត្រី សំ ថា មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថក្រុងពោធិ៍សាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទូច សុភ័ក្រ ភេទប្រុស អាយុ ៣១ឆ្នាំ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅម្នាក់ឯងលើផ្ទះឪពុកម្ដាយខណៈ(ពួកគាត់បានទៅរស់នៅឯរាជធានីភ្នំពេញ) ស្ថិតក្នុងភូមិ.សង្កាត់កើតហេតុខាងលើ។
លោក វរសេនីយ៍ត្រីបន្តថា ក្រោយកើតហេតុកម្លាំងចំរុះបានសហការគ្នាចុះដល់កន្លែងដើម្បីធ្វើការស្រាវជ្រាវ លទ្ធផល៖ ឃើញថាហេតុការណ៍អាចកើតឡើងក្នុងចន្លោះម៉ោង៥ និង១៥នាទីព្រឹក ខែថ្ងៃខាងលើ ហើយជនរងគ្រោះគ្មានប្រពន្ធ.គ្មានកូន ឪពុកម្ដាយទៅរស់នៅឯរាជធានីភ្នំពេញចោលបាតុទៀត ខ្លួនក៍រស់ទាំងត្រដ៍លើផ្ទះឪពុកម្ដាយក្បែផ្ទះបងប្អូនជាកន្លែងកើតហេតុ ផឹកសុីស្រវឹងជោគជាំអ៊ួទីនួរគ្មានថ្ងៃលួសជំនួសបាយ ខណៈតូចចិត្តតូចថ្លើមនឹងខ្លួនដែលកំពុងផ្ទុកមេរោគម្យាងមើលមិនជា ទើបសម្រេចចិត្តយកកាំបិតចុងស្រួចបុកដើមទ្រួងចំនួន ២កាំបិត ប៉ុន្តែ ១កាំបិតដំបួងអាចចាក់ពីលើអាវទើបឃើញមានស្នាមរបួសសាច់ និងរហែកអាវ លើកទី២ ជនរងគ្រោះលាត់អាវឡើងបុកចូលម្តងទៀតទើបម៉ុតជាប់កាំបិតឆ្កឹងនៅដើមទ្រូង ដេកដួលស្លាប់នៅក្នុងថ្លុកឈាមម្នាក់យ៉ាងអាណោចអាធ័ម នេះជាការសន្ថិដ្ឋានជាបណ្ដោះអាសន្នក្រោយកម្លាំងធ្វើការស្រាវជ្រាវ។
ប្រភពដដែលខាងលើបន្តទៀតថា ក្រោយកើតហេតុ និងធ្វើការស្រាវជ្រាវរួចរាល់ឃើញថា ពុំឃើញជាប់ពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ រួចទើបប្រគល់សាកសពឲ្យក្រុមសាច់ញាតិ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ បឹុម ពិន