ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងជំនាញខណ្ឌពោធិ៍សែនជ័យសហការជាមួយប៉ុស្តិ៍ត្រពាំងក្រសាំងបង្ក្រាបការជួញដូរគ្រឿងញៀនឃាត់ជនសង្ស័យ៣នាក់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនៃអធិការរដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលត្រពាំងក្រាំង ដឹកនាំដោយលោកកអធិការរង ម៉ន វុធី បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ នៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង៩និង៣០នាទីព្រឹក នៅចំណុចបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី១៖ ឈ្មោះ លី ទី ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងធ្វើម្នាងសិលា ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី២៖ ឈ្មោះ លី គីម ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទី៣៖ ឈ្មោះ ឈិន ចាន់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សំភារៈដកហូតបានមាន៖ ជញ្ចីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន១គ្រឿង ថ្នាំញៀនចំនួន១កញ្ចប់ថង់ល្មម, ទូរស័ព្ទដៃម៉ាក ណូគា ចំនួន២គ្រឿង ខ្មៅ១ បៃតង១, ដែកកេះចំនួន១, ថង់ផ្លាស់ស្ទិកសំរាប់ច្រកគ្រឿងញៀនមួយចំនួន និងកែវជ័រកែច្នៃ សំរាប់ជក់គ្រឿងញៀនចំនួន១។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានកំលាំងឃាត់នាំខ្លួនមកកាន់ផ្នែកជំនាញនៃអធិការដ្ធាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីសាកសួរ និងកសាងសុំណុំរឿងបញ្ចូនខ្លួនជនសង្ស័យឡើងតុលាចាត់ការទៅតាមច្បាប់៕ សុខាសែនជ័យ


ចែករំលែក៖